(ប៉េកាំង)៖ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ប្រទេសចិនបានរៀបចំកិច្ចប្រជុំការងារហិរញ្ញវត្ថុមជ្ឈិមជាលើកដំបូង។ លោក Xi Jinpingប្រធានរដ្ឋចិនបានចូលរួម កិច្ចប្រជុំនិងថ្លែងសុន្ទរកថាដោយសង្ខេបការងារហិរញ្ញវត្ថុ ក្នុងរយៈពេល១០ឆ្នាំកន្លងមក និងចាត់ចែងការងារហិរញ្ញវត្ថុសម្រាប់រយៈពេលបច្ចុប្បន្ន និងរយៈពេលយូរបន្ទាប់មកនេះ។ តើកិច្ចប្រជុំនេះមានការវិនិច្ឆ័យថ្មីអ្វីខ្លះ ក្នុងវិស័យហិរញ្ញវត្ថុបច្ចុប្បន្ន? តើមានការរៀបចំថ្មីអ្វីខ្លះសម្រាប់ការងារហិរញ្ញវត្ថុបន្ទាប់មក? អត្ថបទនេះសូមជម្រាបជូនដូចតទៅ។

ហិរញ្ញវត្ថុគឺជាសរសៃរឈាមនៃសេដ្ឋកិច្ចជាតិ និងជាផ្នែកសំខាន់នៃកម្លាំងប្រកួតប្រជែងដ៏ស្នូលរបស់ប្រទេសមួយ។

ដើម្បីពង្រឹងភាពជាអ្នកដឹកនាំដោយឯកភាពនៃ គណៈកម្មាធិការមជ្ឈិមបក្សដែលកំពុងកាន់អំណាចលើការងារហិរញ្ញវត្ថុ ក្នុងខែមីនា ឆ្នាំនេះ ប្រទេសចិនបានបង្កើតគណៈកម្មការហិរញ្ញវត្ថុមជ្ឈិម និងគណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុមជ្ឈិមដែលទទួលខុសត្រូវចំពោះ ការរចនាថ្នាក់កំពូលនិងការសម្របសម្រួលរួម នៃស្ថិរភាពហិរញ្ញវត្ថុនិងការអភិវឌ្ឍ។ ក្នុងនាមជាកិច្ចប្រជុំកម្រិតខ្ពស់
បំផុតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ កិច្ចប្រជុំការងារហិរញ្ញវត្ថុជាតិដើមឡើង ត្រូវបានតំឡើងថ្នាក់ទៅជាកិច្ចប្រជុំការងារហិរញ្ញវតមជ្ឈិមចិន ដូច្នេះនេះគឺជាកិច្ចប្រជុំការងារហិរញ្ញវត្ថុមជ្ឈិមលើកដំបូង។ កែសម្រួលផ្លូវសម្រាប់ប្រាក់ទុនហូរចូលទៅក្នុង សេដ្ឋកិច្ចពិតដើម្បីដោះស្រាយបញ្ហានៃ "ការដែលលុយហូរចូល" វិស័យហិរញ្ញវត្ថុ” នៅក្នុងគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ហិរញ្ញវត្ថុគឺជាខ្លឹមសារស្នូលមួយ។

លោកធ្លាប់ពន្យល់យ៉ាងច្បាស់ពីទំនាក់ទំនងរវាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថា "ប្រសិនបើហិរញ្ញវត្ថុសកម្ម សេដ្ឋកិច្ចក៏សកម្ម ប្រសិនបើហិរញ្ញវត្ថុមានស្ថិរភាព សេដ្ឋកិច្ចក៏លោក Xi Jinping បានប្រឈមមុខនឹងបញ្ហាបច្ចុប្បន្ន ហើយបានចង្អុលបង្ហាញយ៉ាងច្បាស់លាស់ថា "គុណភាព និងប្រសិទ្ធភាពនៃហិរញ្ញវត្ថុបំរើ ដល់សេដ្ឋកិច្ចពិតគឺមិនខ្ពស់ទេ"។ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ថិតនៅក្នុងទំនាក់ទំនងនៃអន្តរកម្មនិងជះឥទ្ធិពលទៅវិញទៅមក។ សេដ្ឋកិច្ចពិតគឺជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍហិរញ្ញវត្ថុ បើគ្មានសេដ្ឋកិច្ចពិតដ៏រឹងមាំ នោះការអភិវឌ្ឍហិរញ្ញវត្ថុគឺជាទឹកដែលគ្មានប្រភព និងជាដើមឈើគ្មានឫសគល់។

ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ នៅពេលដែលសេដ្ឋកិច្ចកំពុង ប្រឈមមុខនឹងសម្ពាធនៃការកែសម្រួល ដើម្បីដោះស្រាយមូលធនហូរចូលទៅក្នុងសេដ្ឋកិច្ចពិតមិនរលូនទេ ហើយវាចរាចរដោយខ្លួនឯងនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលបណ្តាលឱ្យមានតម្រូវការខាងប្រាក់ទុនមួយចំនួននៅក្នុងទីផ្សារ មិនអាចត្រូវបំពេញបាន។ចំពោះនេះ លោក Xi Jinpingបានសង្កត់ធ្ងន់ថា ហិរញ្ញវត្ថុគួរតែផ្តល់ សេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ចាំបាច់ត្រូវតែពង្រឹងសេវាកម្មនៃហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ ប្រកបដោយប្រសិទ្ធភាពសម្រាប់យុទ្ធសាស្ត្រសំខាន់ៗ វិស័យសំខាន់ៗ និងតំណភ្ជាប់ខ្សោយ ធនធានឱ្យធនធានខាងហិរញ្ញវត្ថុកាន់តែច្រើនត្រូវប្រើប្រាស់ដើម្បី លើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យា ការផលិតកម្រិតខ្ពស់ ការអភិវឌ្ឍបៃតង និងសហគ្រាសធុនមធ្យមតូច និងមីក្រូ ហើយគាំទ្រយ៉ាងខ្លាំងក្លាដល់ការអនុវត្ត នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយនវានុវត្តន៍ និងយុទ្ធសាស្ត្រការសម្របសម្រួលអភិវឌ្ឍន៍រវាង តំបន់និងតំបន់ដើម្បីធានាសន្តិសុខស្បៀង និងថាមពលជាតិចាំបាច់ធ្វើឱ្យធនធានហិរញ្ញវត្ថុដែលកាន់កាប់ ដោយគ្មានប្រសិទ្ធភាពរស់ឡើងវិញ និងអភិវឌ្ឍយ៉ាងខ្លាំងក្លានូវវិស័យចំនួន៥ក្នុងនោះរួមមានហិរញ្ញវត្ថុបច្ចេកវិទ្យា ហិរញ្ញវត្ថុបៃតង ហិរញ្ញវត្ថុដែលផ្តល់អំណោយជាទូទៅ ហិរញ្ញវត្ថុសោធននិវត្តន៍ និងហិរញ្ញវត្ថុឌីជីថល។

ចាំបាច់ត្រូវខិតខំកសាងស្ថាប័នហិរញ្ញវត្ថុនិងប្រព័ន្ធទីផ្សារទំនើប ដើម្បីកែសម្រួលផ្លូវ សម្រាប់មូលនិធិចូលសេដ្ឋកិច្ចពិត ត្រូវតែគាំទ្រស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋធំៗឱ្យកាន់តែប្រសើរនិងរឹងមាំ ហើយធ្វើជាកម្លាំងសំខាន់ ក្នុងការបម្រើសេដ្ឋកិច្ចពិត និងកម្លាំងលំនឹងក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ចាត់ទុកការការពារនិងការគ្រប់គ្រងហានិភ័យ ជាប្រធានបទដ៏យូរអង្វែងនៃការងារហិរញ្ញវត្ថុការធានាសុវត្ថិភាពហិរញ្ញវត្ថុគឺជាសញ្ញាសំខាន់មួយទៀត ដែលបញ្ចេញដោយកិច្ចប្រជុំនេះ។ កិច្ចប្រជុំបានលើកឡើងថា "បច្ចុប្បន្ននេះ ភាពផ្ទុយគ្នា និងបញ្ហាផ្សេងៗនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិនមានទំនាក់ទំនងគ្នា និងជះឥទ្ធិពលលើគ្នាទៅវិញទៅមក។ គ្រោះថ្នាក់លាក់កំបាំងនៃហានិភ័យផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅមានច្រើនត្រូវផ្តោតលើការពង្រឹងការត្រួតពិនិត្យ ការបង្ការនិងដោះស្រ័យហានិភ័យ។ ការពារជៀសវាងកុំឱ្យកើតឡើងហានិភ័យហិរញ្ញវត្ថុជាប្រព័ន្ធ។

សន្តិសុខហិរញ្ញវត្ថុគឺជាខ្សែសង្វាក់បញ្ជូនអន្តរកម្ម និងជះឥទ្ធិពលទៅវិញទៅមក។ ឧទាហរណ៍ បញ្ហាទីផ្សារអចលនទ្រព្យដែលប្រជាជនចិន ព្រួយបារម្ភនឹងប៉ះពាល់ដល់បន្ទុកនៃបំណុលរដ្ឋាបាលក្នុងតំបន់ ហើយបញ្ហាបំណុលរដ្ឋាបាលក្នុងតំបន់នឹងប៉ះពាល់ដល់ សន្តិសុខទ្រព្យសម្បត្តិរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលបានក្លាយជាហានិភ័យដ៏សំខាន់មួយនៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ន។ កាលពី៣ខែមុន កិច្ចប្រជុំការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកាន់អំណាច ចិនបានលើកឡើងថា "ចាំបាច់ដើម្បីទប់ស្កាត់ និងដោះស្រាយហានិភ័យបំណុលក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព ហើយបង្កើត និងអនុវត្តដំណោះស្រាយមួយកញ្ចប់សម្រាប់ការកាត់បន្ថយបំណុល"។ បន្ទាប់មក ប្រទេសចិនបានចាត់វិធានការជាបន្តបន្ទាប់ ដូចជាការអនុញ្ញាតឱ្យតំបន់មួយចំនួន ចេញមូលបត្របំណុលពិសេស។ ថ្ងៃទី២៤ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិនបានអនុម័តលើការចេញប័ណ្ណបំណុលរដ្ឋាភិបាល ចំនួន១ទ្រីលានយាន់ប្រាក់ចិនបន្ថែមទៀតនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២៣នេះ ដើម្បីជួយរដ្ឋាបាលក្នុងតំបន់កាត់បន្ថយការលំបាកខាងបំណុល។

ប៉ុន្តែទាំងនេះគឺជាវិធានការឆ្លើយតបបន្ទាន់រយៈពេលខ្លីទេ កិច្ចប្រជុំការងារហិរញ្ញវត្ថុ មជ្ឈិមលើកនេះបានលើកឡើងឱ្យ "បង្កើតយន្តការរយៈពេលវែងដើម្បីការពារ និងដោះស្រាយហានិភ័យបំណុលក្នុងតំបន់ និងបង្កើតយន្តការគ្រប់គ្រងបំណុលរបស់រដ្ឋាបាលដែលសមស្របនឹងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់"។ លើសពីនេះ នៅពេលដែលទីផ្សារហិរញ្ញ វត្ថុកាន់តែបើកចំហ ហានិភ័យនៃទ្រព្យស្បត្តិនិងបំណុលកំពុងកើនឡើង ហើយហានិភ័យហិរញ្ញវត្ថុ នៅក្រៅប្រទេសក៏នឹងមានឥទ្ធិពលឆ្លងដល់ទីផ្សារ ក្នុងស្រុកផងដែរ។ លោក Xi Jinpingបានលើកឡើងនូវវិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងការត្រួតពិនិត្យ ហិរញ្ញវត្ថុយ៉ាងទូលំទូលាយ និងទប់ស្កាត់ និងដោះស្រាយហានិភ័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព រួមទាំងការកែលម្អប្រសិទ្ធភាពនៃការត្រួតពិនិត្យ ហិរញ្ញវត្ថុនាំយកសកម្មភាពហិរញ្ញវត្ថុទាំងអស់ទៅក្នុងការត្រួតពិនិត្យស្របតាមច្បាប់ លុបបំបាត់គម្លាតបទប្បញ្ញត្តិ និងចំណុច
មើលមិនឃើញ កាត់បន្ថយសកម្មភាពហិរញ្ញវត្ថុខុសច្បាប់និយតកម្មការលក់ចេញនៃទីផ្សារហិរញ្ញវត្ថុនិងការជួញដូរណែនាំ ការរំពឹងទុកប្រកបដោយសមហេតុផល និងទប់ស្កាត់ការឆ្លងតំបន់ ឆ្លងទីផ្សារនិងឆ្លងដែននិងប្រតិកម្ម នៃហានិភ័យ។ល។

លើកកម្ពស់ការបើកចំហផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់ កិច្ចប្រជុំនេះបានកំណត់ចំពោះការបើកចំហផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់ និងការលើកកម្ពស់អន្តរជាតូបនីយកម្មនៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន។ កិច្ចប្រជុំបានសង្កត់ធ្ងន់ថា គួរតែយកចិត្តទុកដាក់ដោយស្មើគ្នាក្នុងការ "នាំចូល"និង"នាំចេញ" ពង្រីកជាលំដាប់នូវការបើកចំហរប្រព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុ និងធ្វើតភ្ជាប់ជាមួយច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ កែលម្អភាពងាយស្រួលក្នុងការ វិនិយោគឆ្លងព្រំដែនដើម្បីទាក់ទាញស្ថាប័នហិរញ្ញវត្ថុ បរទេសកាន់តែច្រើននិងដើមទុនរយៈពេលវែង មកអភិវឌ្ឍអាជីវកម្មនៅក្នុងប្រទេសចិន បង្កើនសមិទ្ធភាពប្រកួតប្រជែងនិងឥទ្ធិពលនៃទីក្រុងសៀងហៃដែល ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងពង្រឹងនិងលើកកំពស់ឋានៈរបស់ហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ល។៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន