(ប៉េកាំង)៖ ឆ្នាំនេះគឺជាខួបទី១០ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។ នាពេលថ្មីៗកន្លងទៅនេះ លោក Jaafar Yakubu ប្រធានគណៈកម្មាធិការទំនាក់ទំនងរវាងនីហ្សេរីយ៉ានិងចិន នៃសភាតំណាងរាស្រ្តនីហ្សេរីយ៉ាបានលើកឡើង ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់។ លោកជឿជាក់ថា ក្រោមការជំរុញនៃគំនិតផ្តួចផ្តើមនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសអាហ្រ្វិកនិងប្រទេសចិននឹងត្រូវបានត្រួសត្រាយលើវិស័យកាន់តែច្រើនថែមទៀត ដែលនឹងនាំមកនូវអនាគតអភិវឌ្ឍន៍ថ្មីដល់ប្រទេសអាហ្រ្វិក។

លោក Jaafar Yakubu យល់ឃើញថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» បាននាំមកនូវការប្រែប្រួលយ៉ាងស៊ីជម្រៅ ដល់ប្រទេសនីហ្សេរីយ៉ានិងអាហ្វ្រិក គម្រោងពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនដែលរួមគ្នាកសាង ដោយប្រទេសនីហ្សេរីយ៉ានិងប្រទេសចិន បានធ្វើឱ្យប្រជាជនក្នុងតំបន់ ទទួលបានផលប្រយោជន៍យ៉ាងទូលំទូលាយ ហើយក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញ ដំណើរនគរូបនីយកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសនីហ្សេរីយ៉ាផងដែរ៕

អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា