(ប៉េកាំង)៖ នៅថ្ងៃទី១៦ខែកញ្ញា កប៉ាល់ "Jinhongda១៦" នៃប្រទេសសៀរ៉ាឡេអូនដែលផ្ទុកជីគីមីចំនួន៤២០០តោន បានបើកចេញពីចំណតលេខមួយនៃតំបន់កំពង់ផែ Yushu នៃកំពង់ផែ Fangchenggang ហើយឆ្ពោះទៅកាន់កំពង់ផែតារាសាគរអន្តរជាតិ របស់កម្ពុជាដោយសម្គាល់ថា ផ្លូវនាវាចរណ៏ត្រង់ពីកំពង់ផែ Fangchenggang ទៅដល់កំពង់ផែតារាសាគរអន្តរជាតិរបស់កម្ពុជាចាប់ដំណើរការជាលើកដំបូង។

កំពង់ផែតារាសាគរអន្តរជាតិរបស់កម្ពុជាធ្វើជាស្តង់ដារដ៏សំខាន់មួយ សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”នៅកម្ពុជា។ ការធ្វើនាវាចរផ្ទាល់រវាងកំពង់ផែទាំងពីរនេះ គឺជាការអនុវត្តជាក់ស្តែងដែលឆ្លើយតបយ៉ាងសកម្ម ចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” របស់ប្រទេសយើង។ វាក៏ជំរុញការពន្លឿនការសាងសង់ច្រករបៀងដីគោក និងផ្លូវសមុទ្រថ្មី។ល។ និងជាគំរូតូចមួយដែលជំរុញពន្លឿនល្បឿន និងលើកកម្ពស់ ការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងក្វាំងស៊ីនិងអាស៊ាន។ ប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់ក្វាំងស៊ីបានគ្រោងផែនការ និងរចនាកសាងហេដ្ឋារចនាសម្ព័ន ដែលឆ្ពោះទៅអាស៊ានដូចជាផ្លូវដែក ផ្លូវថ្នល់ ផ្លូវទឹកនិងផ្លូវអាកាស ជំរុញការកសាងប្រព័ន្ធល្បឿនលឿន ប្រព័ន្ធផ្លូវសំខាន់និងប្រព័ន្ធជាមូលដ្ឋាន។ល។ ហើយកម្រិតផ្សារភ្ជាប់គ្នារវាងតំបន់ក្វាំងស៊ី និងបណ្តាប្រទេសអាស៊ានបន្តបង្កើនល្បឿន និងទទួលបានសមិទ្ធផល គួរអោយចាប់អារម្មណ៍។

គម្រោងផ្លូវដែកឆ្លងកាត់ព្រំដែនដំណើរការយ៉ាងលឿន។ល។ ផ្នែកពីទីក្រុង Nanning ទៅដល់ Pingxiang នៃផ្លូវដែកខេត្ត Hunan-Guangxi បានដំណើរការដោយបង្កើនល្បឿន ផ្នែកពីទីក្រុង Nanning ទៅដល់ Chongzuo ត្រូវបានបញ្ចប់និងចាប់ដំណើរការ ផ្លូវដែកពី Fangchenggang ទៅដល់ Dongxing នឹងបង្ហើយនៅចុងឆ្នាំ២០២៣ ច្រកដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែក ដែលមានស្ថានីយPingxiangជាមជ្ឈមណ្ឌលត្រូវបានបង្ហើយដោយលឿន។ បណ្តាញដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមផ្លូវថ្នល់ បានសម្របសម្រួសជាបន្តបន្ទាប់ ច្រកផ្លូវល្បឿនលឿនដែលមាន Dongxing Youyiguan Shuikou និងចំណត Longbang ជាមជ្ឈមណ្ឌលបានបញ្ចប់ទាំងស្រុង។

ការសាងសង់កំពង់ផែច្រកទ្វារអន្តរជាតិឈូងសមុទ្រ Beibu ត្រូវបានពន្លឿន ហើយគម្រោងសំខាន់ៗមួយចំនួនត្រូវបានបញ្ចប់ រួមមានផ្លូវនាវាចរណ៍ថ្នាក់២សែនតោននៅកំពង់ផែ Qinzhou ស្ថានីយប្រេង៣សែនតោននៅកំពង់ផែ Qinzhou។ល។ និងកំពុងផែកុងតឺន័រស្វ័យប្រវត្តិដែលដឹកជញ្ជូនរួមបញ្ចូលគ្នា ផ្លូវរថភ្លើងនិងផ្លូវទឹកដំបូងក្នុងប្រទេសយើង គម្រោងតភ្ជាប់ទន្លេ-សមុទ្រ-ព្រែកជីក Pinglu បានឈានចូលដល់ដំណាក់កាលសាងសង់ពេញលេញ។ កំពង់ផែឈូងសមុទ្រ Beibu តំបន់ Guangxi បានបើកផ្លូវនាវាចរណ៍ចំនួន៣៦ខ្សែរ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអាស៊ាន ដោយសម្រេចបាននូវការគ្របដណ្តប់ពេញលេញ នៃកំពង់ផែសំខាន់ៗរបស់អាស៊ាន។

ការសាងសង់បណ្តាញដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយប្រសិទ្ធភាព។ល។ និងងាយស្រួលត្រូវបានពន្លឿន ផ្លូវដឹកទំនិញអន្តរជាតិនៃអាកាសយានដ្ឋានក្វាងស៊ីណាន នីងបានគ្របដណ្តប់ប្រទេសអាស៊ានទាំងអស់ជាមូលដ្ឋាន ហើយផ្លូវអាកាសដឹកទំនិញទៅអាស៊ាន មានចំនួនជាងពាក់កណ្តាលនៃផ្លូវអាកាសសរុប។ នៅឆ្នាំ២០២២ ចំនួនការដឹកជញ្ជូនទំនិញអន្តរជាតិ បានកើនឡើងដល់៧ម៉ឺន៣ពាន់តោន ហើយអត្រាកំណើនជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណោមអាកាសយានដ្ឋានចិន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន