(ប៉េកាំង)៖ ព្រឹកថ្ងៃទី៩ ខែតុលា មហាសន្និបាតតំណាងទូទាំងប្រទេសចិនលើកទី១៨ របស់សហព័ន្ធសហជីពប្រទេសចិន បានសម្ពោធបើកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ អ្នកដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោក Xi Jinping លោក Zhao Leji លោក Wang Huning លោក Ding Xuexiang និងលោក Li Xi ជាដើមបានមានវត្តមាន និងសម្តែងការជូនពរ លោក Cai Qi បានតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងសុន្ទរកថា ។

តំណាងសហជីពដែលមកពីមុខរបរនានាទូទាំងប្រទេសចិនចំនួនជិត២ពាន់ រូបនិងតំណាងពិសេសចំនួនជាង៥០ រូបបានចូលរួមមហាសន្និបាត។ ថ្លែងក្នុងសន្ទរកថា លោក Cai Qi បានលើកឡើងថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ក្រោមការដឹកនាំយ៉ាងមុតមាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាស្នូល វណ្ណៈកម្មកររបស់ចិនបានសាមគ្គីគ្នា យ៉ាងជិតដិតនៅជុំវិញបក្ស រ៉ាប់រងទំនួលខុសត្រូវយ៉ាងអង់អាចក្លាហាន តស៊ូព្យាយាម ដែលបានរួមចំណែកដ៏សំខាន់ដើម្បីជំរុញបុព្វហេតុបក្ស និងរដ្ឋឱ្យទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ និងធ្វើនវានុវត្តន៍ជាប្រវតិ្តសាស្ត្រ។

លោក Cai Qi បានថ្លែងទៀតថា សមាជបក្សកុម្មុនីស្តចិនលើកទី២០ បានកំណត់ភារកិច្ចចម្បង ពោលគឺជំរុញកិច្ចកសាងប្រទេសដ៏ខ្លាំងក្លា ដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន និងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ។ ភារកិច្ចចម្បងរបស់បក្សគឺជាប្រធានបទ និងទិសដៅរបស់ចលនាកម្មករ និងការងាររបស់សាជីពចិន ។ វណ្ណៈកម្មករគួរតែរក្សាធាតុដើម នយោបាយរបស់វណ្ណៈកម្មករ តាមរយៈភាពស្មោះត្រង់និងអាចជឿទុកចិត្តបាន គួរតែរ៉ាប់រងភារកិច្ចរបស់វណ្ណៈកម្មករតាមរយៈពលកម្ម និងការច្នៃប្រឌិតថ្មី គួរតែបង្ហាញឱ្យឃើញនូវឥរិយាបថក្នុងយុគសម័យថ្មី របស់វណ្ណៈកម្មករតាមរយៈសមត្ថភាពរបស់ខ្លួន ក៏ដូចជាគួរតែផ្សព្វផ្សាយចរិតដ៏ខ្ពង់ខ្ពស់របស់វណ្ណៈកម្មករតាមរយៈ ការតស៊ូព្យាយាមដោយរួមសាមគ្គីគ្នា៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន