(ប៉េកាំង)៖ ខណៈពេលដែលវេទិកាកំពូលស្តីពីកិច្ចសហប្រតិបតិ្តការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ” លើកទីបីជិតនឹងបើកធ្វើ ពិធីចាប់ដំណើរការកិច្ចសហប្រតិបតិ្តការជុំថ្មីមួយរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាននៃប្រទេស ដែលចូលរួមកិច្ចកសាង "ខ្សែក្រវាត់និងផ្លូវ" បានបើកធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី៩ ខែតុលា ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចូលរួមពិធីនេះ អង្គទូតប្រចាំនៅប្រទេសចិននៃប្រទេសប៉ាគីស្ថាន ម៉ាល់ឌីវ បង់ក្លាដែស នេប៉ាល់ តួកគី អាហ្រ្វិកខាងត្បូងនិងគុយបាជាដើម បានរួមគ្នាចាប់ដំណើរការសកម្មភាពចាក់ផ្សាយកម្មវិធីឆ្មើមរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននៅប្រទេសដែលចូលរួមកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា ឆ្នាំនេះជាខួបទី១០នៃការដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពី "ខ្សែក្រវាត់និងផ្លូវ" និងទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ ក្នុងនាមជាស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបំពេញភារកិច្ច របស់ប្រព័ន្ធសារព័ត៌មានយ៉ាងសកម្ម ហើយបានក្លាយជាអ្នកចូលរួម សាក្សីនិងជាអ្នករៀបរាប់ពីគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អំពីសេវាកម្មព័ត៌មានជាមួយប្រព័ន្ធសារព័ត៌មាន ចំនួន៦៨២ នៃប្រទេសចំនួន១៥១ ហើយបានផ្តួចផ្តើមឱ្យបង្កើត “សហគមន៍រួមទូរទស្សន៍ផ្លូវសូត្រ” ដែលជាសហព័ន្ធប្រព័ន្ធសារព័ត៌មានភាពយន្ត និងទូរទស្សន៍អន្តរជាតិមុនគេបង្អស់លើពិភពលោក ដែលចាត់ទុក“ផ្លូវសូត្រ” ជាខ្សែចំណង ដើម្បីជំរុញឱ្យកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ”មានភាពកាន់តែប្រាកដប្រជា និងកាន់តែស៊ីជម្រៅជាបន្តបន្ទាប់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន