(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍សំខាន់ចំពោះការងារផ្សព្វផ្សាយគោលគំនិត និងវប្បធម៌ចិនដោយបានគូសបញ្ជាក់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី សភាពការណ៍ទូទៅនៃពិភពលោកកំពុងប្រែប្រួលយ៉ាងខ្លាំង ហេតុនេះការងារផ្សព្វផ្សាយគោលគំនិតនិងវប្បធម៌ក៏ចាំបាច់ត្រូវមានការអនុវត្តថ្មីផងដែរ។

ត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំនឿចិត្តខាងវប្បធម៌ប្រជាជាតិ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាបន្ន ប្រកាន់ខ្ជាប់សច្ចភាពហ៊ានធ្វើការច្នៃប្រឌិតថ្មី បន្តលើកកម្ពស់ឥទ្ធិពលវប្បធម៌ប្រជាជាតិចិនដោយឥតឈប់ឈរ ដើម្បីផ្តល់ការធានាខាងគំនិត និងកម្លាំងចលករដ៏ខ្លាំងក្លា និងល័ក្ខខ័ណ្ឌវប្បធម៌ ដែលមានអំណោយផលសម្រាប់ការកសាងដោយគ្រប់ជ្រុងជ្រោយ នូវប្រទេសសង្គមនិយមទំនើបនិងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

សូមបញ្ជាក់ថា កិច្ចប្រជុំការងារផ្សព្វផ្សាយគំនិតនិងវប្បធម៌ទូទាំងប្រទេសចិនបានធ្វើឡើងនៅក្រុងប៉េកាំងពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែតុលា។ ក្នុងកិច្ចប្រជុំបានអានអនុសាសន៍ពាក់ព័ន្ធរបស់លោក Xi Jinping៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន