(ប៉េកាំង)៖ ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ក្រុងហាងចូវបានបិទបញ្ចប់នៅយប់ថ្ងៃទី ៨ ខែតុលាឆ្នាំ២០២៣។ ពិធីបិទបញ្ចប់បានធ្វើនៅកីឡដ្ឋានមជ្ឈមណ្ឌលកីឡាអូឡាំពិក ក្រុងហាងចូវ ដែលត្រូវគេហៅថា “ផ្កាឈូកធំ”។ នៅលើ “វាលស្មៅឌីជីថល” ដំបូងបង្អស់នៃពិភពលោក នឹងបង្កើតជាទិដ្ឋភាព " សួនផ្កាកីឡាអាស៊ី " ដែលនឹងក្លាយជាការជួបជុំដ៏សប្បាយរីករាយ ហើយមានការចងចាំដ៏មានតម្លៃអំពីកីឡាអាស៊ីក្រុងហាងចូវ”។ “អ្នករត់បណ្តាក់ភ្លើងគប់ឌីជីថល ” ដែលធ្វើឱ្យយើងមានចំណាប់អារម្មណ៍ យ៉ាងស៊ីជម្រៅក្នុងពិធីសម្ពោធបើក ក៏បានបង្ហាញមុខម្តងទៀតក្នុងពិធីបិទបញ្ចប់ផងដែរ។

ប្រទេសចិនរៀបចំធ្វើកីឡាអាស៊ីលើកនេះតាមបែបសន្សំសំចៃ។ ពិធីបិទបញ្ចប់បានចាក់បញ្ចាំងវីដេអូខ្លីចំនួន ៤ ឃ្លីប បានសម្តែងកម្មវិធីសិល្បៈចំនួន២ និងសម្តែង Carnival ដើម្បីបង្ហាញពីទឹកចិត្តសប្បាយរីករាយផង លាទាំងអាឡោះអាល័យផង ដ៏ដូចជាបង្ហាញថា ទ្វីបអាស៊ីកំពុងបង្កើតសមាគមន៍រួមវាសនា មនុស្សជាតិកំពុងបង្កើតសមាគមន៍រួមវាសនា។ វប្បធម៌ចិន បន្តបង្ហាញភាពទាក់ទាញក្នុងពិធីបិទបញ្ចប់ ព្រោះថ្ងៃទី ៨ ខែតុលាត្រូវជារដូវកាល寒露/ Hanlu នៃរដូវកាលទាំង២៤ តាមចន្ទគតិចិន ដែលជាខណៈពេលផ្កាឈូកនិងផ្កា Osmanthus ផ្លាស់វេនគ្នារីកនៅចិន ដូចនេះហើយ ពិធីបិទបញ្ចប់កីឡាអាស៊ីលើកទី១៩ បានសម្តែងកម្មវិធីសិល្បៈចំនួន២ តាមរយៈផ្កាទាំងពីរប្រភេទនេះបង្ហាញពីទឹកចិត្ត ដែលប្រជាជនចិនជម្រាបលាជាមួយភ្ញៀវអន្តរជាតិ ទាំងអាឡោះអាល័យហើយរំពឹងថា ថ្ងៃក្រោយអាចជួបគ្នាម្តងទៀត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន