(ប៉េកាំង)៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងាររៀបចំពិធីសម្ពោធបើកនៃការប្រកួតកីឡាអាស៊ីក្រុង Hangzhou បានថ្លែងថានឹងរៀបចំការដុតបំភ្លឺភ្លើង គប់ធំឌីជីថលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកីឡាអាស៊ី។

ពិធីសម្ពោធបើកនៃការប្រកួតកីឡាអាស៊ីក្រុង Hangzhou នឹងបើកធ្វើនៅល្ងាចថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះអ្នកដឹកនាំនៃពិធីសម្ពោធបើកបានថ្លែងថា ដើម្បីធ្វើ ឱ្យមនុស្សកាន់តែច្រើនចូលរួមក្នុងពិធីដុតបំភ្លឺភ្លើងគប់ធំក្រុមការងារបានច្នៃប្រឌិតរបៀប ដុតបំភ្លឺភ្លើងគប់ធំឌីជីថលសម្រាប់មនុស្សកាន់តែច្រើនអាចចូលរួមដុត បំភ្លឺភ្លើងគប់ធំ។

រហូតមមកដល់ពេលនេះ ចំនួនមនុស្សស្នើសុំចូលរួមដុតបំភ្លឺភ្លើងគប់ធំឌីជីថល បានលើសពី១០៤លាននាក់ហើយ។ ពិធីសម្ពោធបើកនៃការប្រកួតកីឡាអាស៊ីក្រុង Hangzhou នឹងមាន៣វគ្គ ដើម្បីឆ្លងតាមការរស់នៅដោយស្បាយរីករាយមកបង្ហាញទិដ្ឋភាពដ៏ល្អបវរនៃទំនើបកម្មតាមបែបផែនចិន បង្ហាញពីប្រទេសចិនរួមដំណើរ ជាមួយបណ្តាប្រទេសអាស៊ី និងបង្ហាញពីនវានុវត្តន៍បច្ចេកវិទ្យាចិនក្នុងយុគសម័យឆ្លាតវៃ។

ពិធីសម្ពោធបើកនឹងសន្សំសំចៃដែលគ្រប់គ្រងដោយមានប្រសិទ្ធភាពចំពោះគ្រឿងសម្ភារៈ និងសម្លៀកបំពាក់ ជាដើមរបស់អ្នកសម្តែងសិល្បៈ។ អ្នកសម្តែងសិល្បៈ ចូលរួមដោយអ្នកស្ម័គ្រចិត្តនិស្សិតនៃបណ្តាសកលវិទ្យាល័យនៅទីក្រុង Hangzhou។ តាមការផ្សាយដំណឹងឱ្យដឹងថាការហាត់សមពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីក្រុង Hangzhou បានរៀបចំចំនួន៥ដងរួចមកហើយ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន