(ហ្សាការតា)៖ អ្នកបើកយន្តហោះ និងអ្នកបម្រើលើយន្តហោះរបស់ឥណ្ឌូនេស៊ី នឹងគាំទ្រដល់គោលដៅអាកាសចរណ៍អារ៉ាប៊ីសាអូឌីត ក្រោមចក្ខុវិស័យឆ្នាំ ២០៣០ ដោយប្រទេសនេះបានបញ្ជូនសមាជិកនាវិកជាង ២២០ នាក់ឱ្យចូលរួមក្នុងក្រុមហ៊ុនអាកាសចរណ៍នៅក្នុងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

អារ៉ាប៊ីសាអូឌីតកំពុងវិនិយោគយ៉ាងច្រើន នៅក្នុងវិស័យអាកាសចរណ៍ ហើយកាលពីខែមីនា បានប្រកាសពីការបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មីមួយ គឺ Riyadh Air ដែលជាផ្នែកមួយនៃការផ្លាស់ប្តូររបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយការដឹកជញ្ជូនក្នុងតំបន់ និងមជ្ឈមណ្ឌលធ្វើដំណើរ។

រដ្ឋមន្ត្រីថាមពលឥណ្ឌូណេស៊ី លោក Ida Fauziya បានជួបជុំជាមួយ អ្នកបម្រើការលើយន្តហោះចំនួន ២២៤នាក់ ដែលទទួលបានការងារក្នុងក្រុមហ៊ុនអាកាសចរណ៍ Saudi , flyadeal និង Flynas ក្នុងពិធីលាគ្នាក្នុងទីក្រុង Jakarta កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយបាននិយាយថា ការដាក់ពង្រាយទាំងនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍រស់ឡើងវិញ៕

រូបភាព AFP