(ប៉េកាំង)៖ ព្រឹកថ្ងៃទី២០ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិ Li Zucun សង្កាត់ Houzhai ក្រុង Yiwu និងអគារពាណិជ្ជកម្មអន្តរជាតិ Yiwu នៅក្រុង Jinhua ខេត្ត Zhejiang ដើម្បីយល់ដឹងអំពីស្ថានការណ៍នៃការអភិវឌ្ឍ ឧស្សាហកម្មពិសេសដោយផ្អែកលើលក្ខខណ្ឌក្នុងស្រុក ការជំរុញការស្តារអភិវឌ្ឍន៍ជនបទនិងការអភិវឌ្ឍពាណិជ្ជកម្ម ជាមួយបរទេសនិងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាដើម។

ក្រុង Yiwu ស្ថិតនៅភាគកណ្តាលនៃខេត្ត Zhejiang គឺជាមជ្ឈមណ្ឌលចែកចាយទំនិញតូចធំជាងគេបំផុតរបស់ពិភពលោក ទំនិញ ២.១ លានប្រភេទទូទាំងពិភពលោកត្រូវបានប្រមូលផ្តុំនៅទីនេះ ហើយលក់ទៅជាង ២៣០ ប្រទេសនិងតំបន់ទូទាំងពិភពលោក ។ ទិន្នន័យពាក់ព័ន្ធបានក្លាយជាបទដ្នានដែលព្យាករណ៍និន្នាការសេដ្ឋកិច្ចសកល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន