(ប៉េកាំង)៖ នៅរសៀលថ្ងៃទី ២១ ខែកញ្ញា មេរៀនទី ៤ នៃ "ថ្នាក់រៀន Tiangong" ត្រូវបានប្រារព្ធធ្វើឡើងនៅស្ថានីយអវកាសចិន។ លោក Jing Haipeng លោក Zhu Yangzhu និងលោក Gui Haichao "ដែលក្លាយជាគ្រូបង្រៀនអវកាស" ថ្មីបាននាំយកថ្នាក់វិទ្យាសាស្ត្រអវកាសដ៏អស្ចារ្យដល់យុវវ័យទាំងឡើយ ។ អវកាសយានិករបស់ចិនបានផ្តល់មេរៀននៅក្នុងកាប៊ីនពិសោធន៍ Mengtian ជាលើកដំបូង។

ក្នុងរយៈពេលនៃការបង្រៀនប្រមាណ ៤៨ នាទី អវកាសយានិក Shenzhou ១៦ បានណែនាំយ៉ាងរស់រវើកនូវទិដ្ឋភាពការងារ និងការរស់នៅនៃម៉ូឌុលពិសោធន៍ Mengtian នៃស្ថានីយអវកាស ហើយបានបង្ហាញពីការពិសោធចំនួន ៥ រួមទាំងការពិសោធអណ្តាតភ្លើងរាងស្វ៊ែរនិងការពិសោធ"ភីងប៉ុង"ដ៏អស្ចារ្យ ហើយបានពន្យល់យ៉ាងរស់រវើកអំពី គោលការណ៍វិទ្យាសាស្ត្រនៅពីក្រោយការពិសោធន៍ ។ ក្នុងអំឡុងពេលបង្រៀន អវកាសយានិកអាចទាក់ទងដោយផ្ទាល់ ជាមួយគ្រូនិងសិស្សនៅលើភាពផែនដីតាមប្រព័ន្ធវីដេអូផង។

សកម្មភាពបង្រៀននេះបានបង្កើតថ្នាក់លើដីនៅក្នុងទីក្រុងចំនួនប្រាំរបស់ប្រទេសចិន ហើយតំណាងសិស្សប្រហែល ២៨០០ នាក់បានចូលរួមក្នុងសកម្មភាពនៅនឹងកន្លែង ។ ក្នុងដំណាក់កាលនៃការអនុវត្តនិងអភិវឌ្ឍន៍ នៃស្ថានីយអវកាស "មេរៀនTiangong" នឹងអនុវត្តសកម្មភាពបង្រៀនតាមអវកាសជាបន្តបន្ទាប់ទៀត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន