(ប៉េកាំង)៖ ថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកHanZheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចសន្ទនា ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍន៍ជានិរន្តរភាព និងថ្លែងសុន្ទរកថានៅទីចាត់ការទូទៅអង្គការសហប្រជាជតិក្រុងញូវយ៉ក។

លោកHan Zheng បានលើកឡើងថា បច្ចុប្បន្ន ការអភិវឌ្ឍសកលប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងម៉ឺងម៉ាត់។លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅឆ្នាំ២០២១ ក្នុងគោលបំណងជំរុញឱ្យសម្រេចបាន នូវការអភិវឌ្ឍសកលដែលប្រកបដោយសន្ទុះកាន់តែខ្លាំងក្លា បៃតងនិងរឹងមាំ។

ប្រទេសចិនបានរួមបញ្ចូលការអនុវត្តរបៀវារៈអភិវឌ្ឍន៍ ជានិរន្តរភាពឆ្នាំ២០៣០និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងរយៈពេលមធ្យមនិងវែង និងតម្កល់ការអភិវឌ្ឍរបស់ខ្លួនបញ្ចូលជាមួយវិបុលភាព និងស្ថិរភាពរបស់ពិភពលោកជានិច្ច ព្រមទាំងជួយប្រទេសភាគខាងត្បូងសកល តាមរយៈប្រតិបត្តិការជាក់ស្តែង។ភាគីចិននឹងបន្តរួមជាមួយភាគីនានា ដើម្បីរួមចំណែកវិជ្ជមានសម្រាប់ការសម្រេចគោលដៅ អភិវឌ្ឍន៍ជានិរន្តរភាពតាមពេលកំណត់និងកសាង សហគមន៍អភិវឌ្ឍន៍សកល។

លោកបានលើកសំណើ៤ចំណុច៖ទី១ តម្កល់ការអភិវឌ្ឍក្នុងឋានៈស្នូលនៃរបៀវារៈសកល។ទី២ កសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ទី៣ ក្តាប់កាលានុវត្តភាពប្រវត្តិសាស្ត្រនៃបដិវត្តន៍បច្ចេកវិទ្យាជុំថ្មី។ទី៤ ស្តារទំនាក់ទំនងភាពជាដៃគូនៃការអភវិឌ្ឍសកលឡើងវិញ៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន