(ប៉េកាំង)៖ ខែមិថុនាឆ្នាំ២០២៣មគ្គុទ្ទេសក៍សាសនាSikhismមួយរូបត្រូវបាញ់សម្លាប់នៅប្រទេសកាណាដា។រដ្ឋាភិបាលកាណាដាបានថ្លែងនៅប៉ុន្មានថ្ងៃកន្លងទៅនេះថា ប្រទេសឥណ្ឌាមានលទ្ធភាពពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ។ការចោទប្រកាន់ នេះបានធ្វើឱ្យទំនាក់ទំនងរវាងកាណាដានិងឥណ្ឌា កាន់តែតានតឹងមកដល់ពេល

បច្ចុប្បន្នប្រទេសកាណាដានិងឥណ្ឌាបានប្រកាសរៀងៗខ្លួន ពីការបណ្តេញមន្ត្រីទូតជាន់ខ្ពស់មួយរូបទៅវិញទៅមកហើយ។

ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់ភាគីឥណ្ឌា បានឆ្លើយតបថាការចោទប្រកាន់របស់កាណាដា មិនសូមហេតុផលមានអចេតនាអាក្រក់និងគ្មាន ភស្តុតាងក្នុងមានគោលបំណងចង់បិទបាំងចំពោះ ការពិតដែលកាណាដាអសមត្ថភាពក្នុងរយៈពេលយូរ ក៏ដូចជាការពារជនជ្រុលនិយមនៃសាសនា Sikhismហើយ
ព្រមទាំងគាំទ្រពួកជ្រុលនិយមនៃសាសនា Sikhismនេះឱ្យបង្កការគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ឥណ្ឌាទៀតផង។

សូមបញ្ជាក់ថាសាសនាSikhism មានប្រភពមកពីប្រទេសឥណ្ឌាសាសនិកជន មួយចំនួននៃសាសនានេះ បានទាមទារឱ្យបង្កើតប្រទេសឯករាជ្យមួយដែលកាន់សាសនា Sikhismនៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដែលបាន ត្រូវរដ្ឋាភិបាលឥណ្ឌាចាត់ទុកជា ការគំរាមកំហែងចំពោះសន្តិសុខជាតិ។ប្រទេស
កាណាដាគឺជាប្រទេសមានសាសនិកជន Sikhism ច្រើនជាងគេបន្ទាប់ពីប្រទេស ឥណ្ឌាតាមការផ្សាយដំណឹងបានឱ្យដឹងថា បច្ចុប្បន្នមានសាសនិកជនSikhism ចំនួន៧៧ម៉ឺននាក់រស់នៅ ប្រទេសកាណាដា៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន