(ប៉េកាំង)៖ ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅចូលរួមកិច្ចជំនួបលើកទី ១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្រ្វិកខាងត្បូង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយស្ថាប័នប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃប្រទេសអាហ្រ្វិកជាច្រើន ដូចជាសម្ព័ន្ធវិទ្យុអាហ្រ្វិកនិងក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូងជាដើមនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី ២០ ខែសីហា តាមម៉ោងក្នុងតំបន់។

លោក Paul Mashatile អនុប្រធានបក្សសភាប្រជាជនអាហ្វ្រិក និងជាអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរដោយជូនពរឱ្យអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងដៃគូសហប្រតិបត្តិការជា ប្រព័ន្ធសារព័ត៌មាននៃអាហ្រ្វិកទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ លោកបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដើម្បីធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មាន រវាងអាហ្វ្រិកនិងចិន គឺ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់យើងទាំងអស់គ្នា រំពឹងថា អាចជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះតាមរយៈកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មាន៕

វិទ្យុមិត្តភាពកម្ពុជាចិន