(ប៉េកាំង)៖ ខណៈពេលលោកស៊ីជីនភីងប្រធានរដ្ឋចិន អញ្ជើញទៅចូលរួមកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេសBRICSព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្រ្វិកខាងត្បូង ពិធីចាក់ផ្សាយភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក ស៊ី ជីនភីងចូលចិត្តប្រើ» រដូវកាលទី២ ដែលបញ្ចូលសំឡេងជាភាសាអង់គ្លេស ភាសាបារាំង ភាសាអារ៉ាប់ ភាសាហូសានិងភាសាស្វាហ៊ីលី ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងចូហានណេសបឺកកាលពីថ្ងៃទី២០ ខែសីហា។

កម្មវិធីភាពយន្តនេះនឹងត្រូវចាក់ផ្សាយនៅប្រព័ន្ធសារព័ត៌មានសំខាន់ៗ ចំនួន៦២ នៃប្រទេសអាហ្រ្វិកចំនួន៣៨។
ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ឆ្នាំនេះជាខួបទី១០នៃការដែលលោកស៊ីជីនភីង បានលើកឡើងនូវទស្សនៈអំពីគោលនយោបាយ ចំពោះអាហ្រ្វិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ ស្មោះត្រង់និងទស្សនៈសច្ចៈ និងផលប្រយោជន៍ដ៏ត្រឹមត្រូវ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាននាំមកនូវភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក ស៊ី ជីនភីងចូលចិត្តប្រើ»រដូវកាលទី២ដែលជាកម្មវិធីឆ្នើមជូនដល់ទស្សនិកជនអាហ្រ្វិក ជឿជាក់ថា កម្មវិធីនេះនឹងផ្តល់ជាបង្អួចមួយដល់មិត្តអាហ្រ្វិក ក្នុងការស្វែងយល់ពីគំនិតអភិបាលកិច្ចជាតិរបស់លោកប្រធានរដ្ឋចិនស៊ីជីនភីង ដើម្បីយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅនូវវប្បធម៌ចិន ពុទ្ធិចិននិងស្មារតីចិន ទទួលអារម្មណ៍យ៉ាងស៊ីជម្រៅពីភាពទាក់ទាញដ៏ពិសេស នៃកិច្ចកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន ក៏ដូចជាទទួលអារម្មណ៍ពីភាពអាចជឿទុកចិត្តបាន ភាពគួរឱ្យស្រឡាញ់និងភាពគួរឱ្យស្ងប់ស្ងែងរបស់ចិនក្នុងយុគសម័យថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន