(ប៉េកាំង)៖ ថ្ងៃទី១៨ខែសីហា តាមម៉ោងទីក្រុងប៉េកាំង  លោកវីលៀម ឡៃ មេដឹក នាំរងនៃតំបន់ចិនតៃវ៉ាន់បានត្រឡប់ទៅដល់តៃវ៉ាន់វិញ បន្ទាប់ពីបានបញ្ចប់ការ "ឆៀងចូលទៅកាន់អាមេរិក"។ មុននិងក្រោយពេលដែលគាត់បានឆៀងចូលទៅកាន់អាមេរិក ប្រជាជនតំបន់តៃវ៉ាន់ជនជាតិចិន និងអាណិកជនចិននៅអាមេរិក បានធ្វើសកម្មភាពប្រឆាំងតវ៉ាដោយស្រែកពាក្យស្លោកដូចជា "ប្រឆាំងតៃវ៉ាន់ឯករាជ្យ" និង "គ្មានផ្លូវដែលឱ្យតៃវ៉ាន់ឯករាជ្យ" ជាដើម។ អាមេរិកក៏មានចេតនាធ្វើជាមិនដឹងមិនឮចំពោះលោកផងដែរ។ ពួកអបគមន៍ចង់ឱ្យ "តៃវ៉ាន់ឯករាជ្យ" ដែលមានកេរ្តិ៍ឈ្មោះអសោចរូបនេះ ត្រូវបានគេស្អប់ខ្ពើមគ្រប់កន្លែង។

តំបន់តៃវ៉ាន់គឺជាចំណែកមួយនៃទឹកដីប្រទេសចិន។ ទោះបីជាត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ មានការខ្វែងគំនិតគ្នាផ្នែកនយោបាយ អស់រយៈពេលជាយូរមកហើយក៏ដោយ ក៏ប៉ុន្តែអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី របស់ប្រទេសចិនគឺមិនដែលបែងចែកនោះឡើយ។ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១៦ អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតំបន់តៃវ៉ាន់ បានបំផ្លាញដោយឯកតោភាគីនូវមូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនងរវាងត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ ដោយបដិសេធមិនទទួលស្គាល់នូវ "ចំណុចឯកភាពនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែ កញ្ញា" ដែលបង្ហាញនូវគោលការណ៍ចិនតែមួយ ឃុបឃិតជាមួយកម្លាំងខាងក្រៅដើម្បីបង្កហេតុនិងស្វែងរក "ឯករាជ្យ" ​បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានការណ៍បច្ចុប្បន្ន នៃច្រកសមុទ្រតៃវ៉ាន់ដែលបានក្លាយជាប្រភពបង្កភាពចលាចលដ៏ធំបំផុត នៃសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ នៅផ្ទៃក្នុងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតំបន់តៃវ៉ាន់  លោកវីលៀម ឡៃក៏អាចត្រូវបានគេចាត់ទុកថាជាពួកអបគមន៍ដែលចង់ឱ្យ "តៃវ៉ាន់ឯករាជ្យ" ដែលមានកេរ្តិ៍ឈ្មោះអាក្រក់បំផុត។
ជាយូរណាស់មកហើយ លោកវីលៀម ឡៃបានប្រឌិតពាក្យសំដីខុសទំនងជាច្រើនដែលផ្សព្វផ្សាយការចង់ឱ្យ" តៃវ៉ាន់ឯករាជ្យ"  ញុះញង់ "ឱ្យមានការស្អប់ខ្ពើមចំពោះប្រទេសចិននិងប្រឆាំងប្រទេសចិន" ដើម្បីបំភ្លាញដល់ការបង្រួបបង្រួមជាតិ។  ឆ្នាំនេះ  បន្ទាប់ពីត្រូវបានគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ លើកឈ្មោះជាបេក្ខភាពដើម្បីចូលរួម ក្នុងការបោះឆ្នោតមេដឹកនាំតំបន់តៃវ៉ាន់ឆ្នាំ២០២៤   គាត់បានផ្លាស់ប្តូរពាក្យស្លោកពីអ្វីដែលហៅថា "ប្រឆាំងនឹងប្រទេសចិនដើម្បីការពារតៃវ៉ាន់ "ទៅជា"ការពារតៃវ៉ាន់ដោយសន្តិវិធី" ដោយគិតគូរដល់តម្រូវការនៃយុទ្ធសាស្ត្របោះឆ្នោត។ ប៉ុន្តែទោះជាគាត់បានពាក់អាវ"សន្តិភាព"បែបណាក៏ដោយ ក៏មិនអាចលាក់បាំងមុខមាត់ពិតរបស់គាត់ដែលបានក្បត់ជាតិ និងរារាំងដល់ការបង្រួបបង្រួមជាតិនោះដែរ។
ព្រមពេលជាមួយគ្នានេះដែរ   លោកវីលៀម ឡៃក៏បានព្យាយាមអស់ពីសមត្ថភាព ដើម្បីបំផ្លើសអ្វីដែលហៅថា "ការគំរាមកំហែងចិនដីគោក"។ ក្នុងរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ទំហំសរុបនៃការលក់សព្វាវុធរបស់អាមេរិក ទៅឱ្យតៃវ៉ាន់បានកើនដល់៤ពាន់លានដុល្លារអាមេរិក។ សព្វាវុធយោធាអាមេរិកជាច្រើនបានចូលក្នុងតំបន់តៃវ៉ាន់ បានធ្វើឱ្យកោះតៃវ៉ាន់ក្លាយទៅជា"ធុងរំសែវ"ដ៏គ្រោះថ្នាក់។
នាពេលបច្ចុប្បន្ននេះ  ប្រជាជនតំបន់តៃវ៉ាន់កាន់តែច្រើនឡើងៗបានដឹងច្បាស់ថា "តៃវ៉ាន់ឯករាជ្យ"មិនស៊ីសង្វាក់គ្នានឹងសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ទេ  ហើយដើរផ្ទុយពីផលប្រយោជន៍និងសុភមង្គលរបស់ជនរួមជាតិ នៅត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ ការប្រឆាំងយ៉ាងដាច់ខាតចំពោះការបំបែកបំបាក់និងប៉ុនប៉ង ចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងរួមគ្នាស្វែងរក ការបង្រួបបង្រួមជាតិដោយសន្តិវិធី ទើបសមស្របនឹងផលប្រយោជន៍រួមគ្នារបស់ប្រជានចិន នៅត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់។ ចិនដីគោករីករាយក្នុងការបង្កើតលំហធំទូលាយ សម្រាប់ការបង្រួបបង្រួមជាតិដោយសន្តិវិធី ប៉ុន្តែមិនបើកដៃឱ្យធ្វើសកម្មភាពបំបែកបំបាក់ចង់ឱ្យ"តៃវ៉ាន់ឯករាជ្យ " ជាដាច់ខាត ទោះតាមទម្រង់ណាក៏ដោយ។
បក្សពួកលោកវីលៀម ឡៃគប្បីស្គាល់ឱ្យច្បាស់ថា និន្នាការប្រវត្តិសាស្ត្រដែលប្រទេសចិនកាន់តែខ្លាំង  ប្រជាជាតិស្ដារឡើងវិញនិងការបង្រួបបង្រួមជាតិ នៃត្រើយទាំងសង្ខាងច្រកសមុទ្រតៃវ៉ាន់ គឺវាមិនអាចរារាំងទប់ស្កាត់ដោយនរណាម្នាក់ឬកម្លាំងណាមួយឡើយ! ពួកអបគមន៍ដែលពឹងផ្អែកលើអាមេរិក ដើម្បីចង់ឱ្យតៃវ៉ាន់ឯករាជ្យទាំងអស់នោះ គ្រាន់តែនឹងក្លាយទៅជាអ្នកទោសរបស់ប្រទេសនិងជនជាតិ ហើយនឹងត្រូវផ្សារភ្ជាប់ជាមួយភាពអាម៉ាស់នៃប្រវត្តិសាស្ត្រប៉ុណ្ណោះ៕

វិទ្យុមិត្តភាពកម្ពុជាចិន