(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើងរិះគន់កិច្ចប្រជុំស្តីពីសិទ្ធិមនុស្សរបស់ UN ថាជាផែនការរបស់អាមេរិក ដើម្បីប្រឆាំងនឹងខ្លួន

២៖ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថ្កោលទោសចិននិងព្រមព្រៀងគ្នាធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៉ីជម្រៅ អំលុងកិច្ចប្រជុំកំពូលត្រីភាគី

៣៖ តៃវ៉ាន់រាយការណ៍ថា យន្តហោះយោធាចិន៤២គ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួន ក្រោយចិនចាប់ផ្តើមធ្វើសមយុទ្ធ

៤៖ លោក ហ្សេលេនស្គី ធ្វើទស្សនកិច្ចនៅស៊ុយអែត ដើម្បីជួបនាយករដ្ឋមន្រ្តី និងគ្រួសាររាជ្យវង្ស

៥៖ ចំនួនអ្នករបួសកើនឡើងដល់ ៩០នាក់ និងស្លាប់ ៧នាក់ ក្នុងការវាយប្រហាររបស់រុស្ស៉ីលើទីក្រុង Chernihiv

៦៖ ព្យុះហឺរីខិនមានឥទ្ធិពលខ្លាំងមួយ កំពុងឆ្ពោះទៅរកប្រទេសម៉ិកស៉ិកនិងរដ្ឋ California ខណៈអាជ្ញាធរអាមេរិក ព្រមានពីលទ្ធភាពនៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរ១