(កៀវ)៖ ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា ការវាយប្រហារដោយមីស៉ីលរុស្ស៉ីចំកណ្តាលទីក្រុងប្រវត្តិសាស្រ្តរបស់អ៊ុយក្រែន Chernihiv នៅថ្ងៃសៅរ៍នេះ ធ្វើឲ្យចំនួនអ្នករបួសកើនឡើងដល់ ៩០នាក់ និងស្លាប់ ៧នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។

ដំបូលសាលមហោស្រពមួយកន្លែងត្រូវបានបំផ្លាញ ខណៈទីតាំងចតរថយន្តរងការខូចខាតយ៉ាងដំណំ។ កងទ័ពអាកាស ក៏បានឲ្យដឹងនៅថ្ងៃសៅរ៍នេះដែរថា យោធាអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះដ្រូន ១៥គ្រឿងក្នុងចំណោម ១៧គ្រឿងដែលផលិតដោយអ៉ីរ៉ង់ ផងដែរ។

គួរបញ្ជាក់ថា រុស្ស៉ី បានបើកការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូនទៅលើទីក្រុងនានារបស់អ៊ុយក្រែន ដែលនៅឆ្ងាយពីសមរភូមិជួរមុខ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ៕