(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថាមនុស្សយ៉ាងហោច ២១នាក់បានរងរបួស និងអគារ១២៦ ខ្នងបានដួលរលំ ដោយសារតែ គ្រោះរញ្ជួយដី ៥.៥រ៉ិចទ័រ ដែលបានវាយប្រហារលើខេត្តសានទុង Shandong នៅថ្ងៃអាទិត្យ ទី៦ ខែសីហានេះ។

គ្រោះរញ្ជួយដីខាងលើត្រូវបានគេរាយការណ៍ថាមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ និងបានអង្រួនតំបន់ ពីងយ័ន (Pingyuan) នៃទីក្រុង ដេចូវ (Dezhou) ក្នុងខេត្តសានទុង នៅម៉ោង ២៖៣៣នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យនេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ក្រុមហ៊ុនផ្លូវដែក China Railway Group ក៏បានផ្អាកប្រតិបត្តិការផ្លូវរថភ្លើងរបស់ខ្លួន ក្នុងនោះរួមមានទាំងខ្សែផ្លូវដែក ភ្ជាប់ពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ និងពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងកៅលន់ (Kowloon) ដោយសារតែគ្រោះរញ្ជួយដីនេះផងដែរ៕