(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន ប្រកាសលើកពេលត្រឡប់ចូលស្រុក ដែលដំបូងឡើយគ្រោងមកវិញ នៅសប្តាហ៍ក្រោយ

២៖ អ៊ុយក្រែនរំពឹងថា កិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីតនាចុងសប្តាហ៍នេះ នឹងពិបាកប៉ុន្តែនឹងជាជោគជ័យមួយ

៣៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក ចូលបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី

៤៖ តុលាការរុស្ស៉ី ផ្តន្ទាទោសមេបក្សប្រឆាំង Alexei Navalny ឱ្យជាប់ពន្ធនាគាររយៈពេល១៩ឆ្នាំ បន្ថែមទៀត

៥៖ ជប៉ុន នឹងទទួលរងនូវព្យុះទីហ្វុង Khanun សារជាថ្មី ខណៈតំបន់ខ្លះមានអាកាសធាតុក្តៅខ្លាំង

៦៖ ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសស្លូវេនី បង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងផ្តាច់ជីវិតមនុស្សយ៉ាងហោច២នាក់