(ឡុងដ៍)៖ តំបន់ West End នៃទីក្រុងឡុងដ៍ ត្រូវបានតុបតែងលម្អ ដើម្បីទទួលស្វាគមន៍ពិធីបុណ្យរ៉ាម៉ាដាន ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃអង្គារ ទី២១ ខែមីនា​ ឆ្នាំ២០២៣។

ខណ្ឌដ៏ល្បីល្បាញ នៃរដ្ឋធានីចក្រភពអង់គ្លេសត្រូវបានបំពាក់ដោយចង្កៀងហ្វាណូ និងពន្លឺភ្លើងដែលមានរាងដូចព្រះច័ន្ទ និងផ្កាយ អមជាមួយពាក្យថា «រីករាយបុណ្យរ៉ាម៉ាឌន» ត្រូវបានរៀបចំឡើង ដើម្បីទទួលស្វាគមន៍នៃការចាប់ផ្តើមនៃពិធីបុណ្យដ៏ពិសិទ្ធរបស់ជនមូស្លីម។

តំបន់នេះមានប្រជាប្រិយភាពក្នុងចំណោមអ្នកទេសចរមកពីឈូងសមុទ្រ ហើយប្រជាជនមូស្លីមមានប្រមាណ១៥% នៃចំនួនប្រជាជនសរុប ដោយសារតែឱកាសទិញទំនិញ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តដ៏ល្បីល្បាញជាអន្តរជាតិ៕