(មូស្គូ)៖ នាយរកដ្ឋមន្រ្តីរុស្ស៉ី លោក មីកាអែល មីស៊ូទីន (Mikhail Mishustin) គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន តបតាមការអញ្ជើញរបស់លោក ស៉ី ជិនពីង ប្រធានាធិបតីចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីរុស្ស៉ី លោក បូរីស បែលយ៉ាកូវ (Boris Belyakov) បានប្រាប់សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារនេះថា លោក ស៉ី ជិនពីង បានជួបលោក មីស៊ូទីន នៅឯខុទ្ទកាល័យ ហើយលោក ស៉ី ក៏បានអញ្ជើញរូបលោក មីស៊ូទីន ទៅទស្សនកិច្ចប្រទេសចិនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ចិន លោក លី ឈាំង (Li Qiang)។ លោក ស៉ី ក៏បានអញ្ជើញប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យធ្វើ ដំណើរទៅប្រទេសចិននៅចុងឆ្នាំ២០២៣នេះផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្តាហ៍ ដោយបានជួបពិភាក្សាជាមួយ លោក ពូទីន រយៈ ពេលជាង ៤ម៉ោង។ កិច្ចពិភាក្សានឹងបន្តនៅវិមានក្រឹមឡាំងនាថ្ងៃអង្គារនេះទៀត៕