(មូស្គូ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីន បាននិងកំពុងធ្វើទស្សនកិច្ច៣ថ្ងៃក្នុងប្រទេសរុស្ស៊ីចាប់ផ្តើម នៅថ្ងៃចន្ទ ទី២០ មីនាឆ្នាំ២០២៣ ដែលជាដំណើរទស្សនកិច្ចកំពុងធ្វើឱ្យពិភពលោកតាមដាន នូវ ភាពវិវត្តន៍ដែលនឹងកើតឡើង។ ប្រទេសចិនគឺជាប្រទេសសម្ព័ន្ធមិត្តជាមួយរុស្ស៊ីដែលជាដៃគូ យុទ្ធសាស្ត្រគ្មានព្រំដែនកំណត់។ លោក​ ស៊ី ជីនពីង មុនដំណើរទៅកាន់ប្រទេសរុស្ស៊ី បានដាក់ ចេញនូវសំណើរកសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន១២ចំណុច និងដំណើរទស្សនកិច្ចរយៈ ពេល៣ថ្ងៃទៅកាន់ក្រុងម៉ូស្គូនោះ គឺជាផ្នែកមួយដែលពាក់ព័ន្ធនឹងសំណើដាក់ចេញ១២ចំណុច របស់ចិន ដើម្បីរកសន្តិភាពដល់អ៊ុយក្រែន ប៉ុន្តែមន្ត្រីសេតវិមាន លោក John Kirby បានថ្លែងថា បើសិនជាមានការដាក់ចេញនូវសំណើឈប់បាញ់គ្នាពីរុស្ស៊ីនិងចិន គឺសំណើនោះមិនអាច ទទួលយកបានឡើយ។

បីថ្ងៃបន្ទាប់ពីមានការចោទប្រកាន់ដោយតុលាការអន្តរជាតិ ដោយសារឧក្រិដ្ឋកម្មសង្គ្រាមនោះ រួចមក ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានត្រៀមរងចាំទទួលការចាប់ដៃបង្ហាញសាម គ្គីភាពជាមួយនឹងមេដឹកនាំចិន លោក ស៊ី ជីនពីង ដែលអញ្ជើញបំពេញទស្សនកិច្ចក្រុងម៉ូស្គូនៅថ្ងៃ ចន្ទទី២០មីនាឆ្នាំ២០២៣។

លោក ស៊ី ជីនពីង គឺជាមេដឹកនាំនៃប្រទេសមហាអំណាចអាស៊ី ដែលអញ្ជើញជួបលោកពូទីន លើកដំបូងបង្អស់ ខណៈដែលមេដឹកនាំវិមានក្រឹមឡាំងត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញនូវដីកាចាប់ខ្លួនកាលពីថ្ងៃសុក្រទី១៧មីនាឆ្នាំ២០២៣ លើការចោទប្រកាន់ជុំវិញ ការបញ្ជួនកុមារអ៊ុយក្រែនទៅរុស្ស៊ីចាប់តាំងពីមានសង្គ្រាមរុស្ស៊ីតាំងពីថ្ងៃដំបូងទី២៤កុម្ភៈ ឆ្នាំ កន្លងទៅនោះមកម្ល៉េះ។ ប្រទេសរុស្ស៊ីបានបដិសេធការចោទប្រកាន់របស់តុលាការ ICC នេះ និងចាត់ទុកថាជាដីការបស់ICCនោះ មិនមានបានការអ្វីទាំងអស់។ បើទោះជាដីកាត្រូវបានប្រ កាសចាប់ខ្លួនតាមប្រទេសចំនួន១២៣ជាសមាជិកនោះមែន ដំណើររបស់មេដឹកនាំនៃប្រ ទេសចិនលោកស៊ីជីន ពីងទៅកាន់ប្រទេសរុស្ស៊ីនៅតែបន្តជាធម្មតា។

ប្រទេសចិនរហូតមកទល់ពេលនេះ បានបង្ហាញនូវអកប្បកិរិយាមិនគាំទ្រភាគីណាមួយក្នុង ជម្លោះអ៊ុយក្រែននិងរុស្ស៊ីនោះឡើយ។ ចិនតែងបោះឆ្នោតអនុប្បវាទជារៀងរហូតមកជុំវិញរឿង ជម្លោះនៅអ៊ុយក្រែន ដោយមិនថ្កោលទោសរុស្ស៊ីឬធ្វើការគាំទ្រអ៊ុយក្រែននោះឡើយ ប៉ុន្តែការ រក្សាជំហរអព្យាក្រិត្យរបស់ចិនមិនបានធ្វើឱ្យប្រទេសលោកខាងលិចបានស្ងប់ក្នុងចិត្តនោះឡើយ។ ក្រុមប្រទេសលោកខាងលិច ចង់ឱ្យប្រទេសចិនប្រឆាំងនឹងការធ្វើសង្គ្រាមរបស់រុស្ស៊ី ក្នុងទឹកដីអ៊ុយក្រែន ដែលប្រទេសចិនមិនបានធ្វើតាមឡើយ។

សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានព្រមានប្រទេសចិនមិនត្រូវធ្វើអន្តរាគមន៍ ជួយរុស្ស៊ីក្នុងសង្គ្រាមក្នុងអ៊ុយក្រែនឡើយ ប៉ុន្តែការព្រមាននោះ មិនអាចរារាំងចិនក្នុងដំណើរ ការនៃភាពដៃគូជាយុទ្ធសាស្ត្រគ្មានដែនកំណត់ជាមួយនឹងរុស្ស៊ីបានឡើយ។

រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កាង បានថ្លែងមុននេះថា បើប្រទេសចិននិងរុស្ស៉ីបាន ធ្វើកិច្ចការជាមួយគ្នា ពិភពលោកនឹងមានកម្លាំងចលករធ្វើដំណើរទៅមុខ ឆ្ពោះទៅរកប៉ូលពហុ ភាគីនិយម និងមានដំណើរការលទ្ធិប្រជាធិបតេយ្យ និងទំនាក់ទំនងអន្តរជាតិកាន់តែប្រសើរ។ លោកបន្តថា កិច្ចសហការគ្នារវាងចិននិងរុស្ស៊ី នឹងជួយឱ្យមានតុល្យភាពយុទ្ធសាស្ត្រ ជាសកល និងធានាមានស្ថិរភាពកាន់តែប្រសើរល្អ និងថាវាចាំបាច់ណាស់សម្រាប់ចិននិងរុស្ស៊ី ដែលត្រូវ តែជំរុញទំនាក់ទំនងឱ្យបានរឹងមាំនោះ។

ដំណើររបស់មេដឹកនាំកំពូលចិនធ្វើទស្សនកិច្ច ក្នុងក្រុងម៉ួស្គូនាពេលនេះ គឺនៅបន្ទាប់ពី លោក ស៊ី​ ជីនពីង ទើបបានក្លាយជាមេដឹកនាំអាណ្ណត្តិ ទី៣របស់រដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន និងជាដំណើរទស្សនកិច្ចបង្ហាញភាពរឹងមាំនៃមិត្តភាពរុស្ស៊ីនិងចិន ក្នុងស្ថាន ការណ៍ដែលសហរដ្ឋអាមេរិកនិងប្រទេសលោកសម្ព័ន្ធកំពុងព្យាយាមបំបាក់ភាពខ្លាំងរុស្ស៊ី ឱ្យ ចាញ់ដៃក្នុងសង្គ្រាមអ៊ុយក្រែន។ ទាំងប្រទេសចិននិងប្រទេសរុស្ស៊ី គឺជាប្រទេសដែលមិនមែន ជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នោះឡើយ។

ក្នុងអត្ថបទសារព័ត៌មានមួយរបស់ចិន ប៉ុន្តែបានដាក់ផ្សាយក្នុងវ៉េបសាយរបស់វិមានក្រឹមឡាំង កាលពីយប់ថ្ងៃអាទិត្យ លោក វ្លាឌីមៀរ ពូទីន បាននិយាយថា លោកមានក្តីសង្ឃឹមខ្ពស់ចំពោះដំ ណើរទស្សនកិច្ចលោកស៊ីជីនពីងដែលជាមិត្តចាស់ដ៏ល្អរបស់រុស្ស៊ី ដែលជាមិត្តធ្លាប់ចុះហត្ថលេ ខាលើលើភាពជាដៃគូយុទ្ធសាស្ត្រគ្មានព្រំដែនកំណត់។ លោក វ្លាឌីមៀរ ពូទីន បានស្វាគមន៍នូវ សុច្ឆន្ទៈរបស់ប្រទេសចិន ដើម្បីការជួយសម្របសម្រួលក្នុងទំនាស់ដែលអូសបន្លាយរយៈពេល ជាងមួយឆ្នាំមកហើយនេះទៀត។ លោកពូទីនបានថ្លែងថា «យើងមានក្តីអរគុណចំពោះ ជំហរ រក្សាតុល្យភាពរបស់ចិនក្នុងភាពពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងអ៊ុយ ក្រែន, និងអរគុណចំពោះការយល់អំពីបុព្វហេតុពិត និងប្រវត្តិនៃរឿងដែលកើតឡើង។ យើងស្វាគមន៍ សុច្ឆន្ទៈរ​បស់ចិនដែលបានដើរតួនាទីស្ថាបនាក្នុងការរកដំណោះស្រាយវិបត្តិ»

ប្រទេសចិន បានដាក់ចេញនូវសំណើ១២ចំណុចដើម្បីរកសន្តិភាពដល់អ៊ុយក្រែន។ សំណើ ទាំង១២ចំណុចរបស់ចិនរួមមាន៖ ១/ដែនអធិបតេយ្យភាពនៃប្រទេសទាំងអស់ត្រូវបានគោរព ។ ២/ បោះបង់ចោលនូវគំនិតសង្គ្រាមត្រជាក់។ ៣/ បញ្ឈប់នូវអំពើអមិត្ត។ ៤/ ដំណើរការចរចាសន្តិភាព។ ៥/ ដោះស្រាយវិបត្តិមនុស្សធម៌។ ៦/ ការពារជនស៊ីវិលនិងអ្នកទោសសង្គ្រាម ។ ៧/ រក្សាសុវត្ថិភាពរោងចក្រនុយក្លេអ៊ែ័រ។ ៨/ កាត់បន្ថយហានិភ័យយុទ្ធសាស្ត្រ។ ៩/ សម្រូល លើការដឹកជញ្ជូនចេញនូវគ្រាប់ធញ្ញជាតិ។ ១០/ បញ្ឈប់ទណ្ឌកម្មឯកតោភាគី។ ១១/ រក្សាលំ នឹងសង្វាក់ផ្គត់ផ្គង់និងឧស្សាហកម្ម។ ១២/ ជំរុញការកសាងឡើងវិញក្រោយទំនាស់។ ពាក់ព័ន្ធនឹងសំណើទាំង១២ចំណុចនោះ លោក ហ្សេឡិនស្គី កាលពីខែកុម្ភៈបានសម្តែងក្តីរំពឹង រកការជួបជាមួយនឹងមេដឹកនាំចិនដោយ ចាត់ទុកថា វាជាការសំខាន់សម្រាប់សន្តិសុខរបស់ពិភពលោក ប៉ុន្តែបាននិយាយថា ដំណោះស្រាយណាមួយក៏ដោយ នឹងតម្រូវឱ្យរុស្ស៊ីធ្វើការដក ថយកម្លាំងទ័ពរបស់ខ្លួនចេញពីទឹកដីរុស្ស៊ីកាន់កាប់ទាំងអស់ដោយរួមទាំងតំបន់គ្រីមៀរដែល រុស្ស៊ីកាន់កាប់កាលពីឆ្នាំ២០១៤នោះថែមទៀត។ មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី នៅមុន ដំណើរទស្សនកិច្ចរបស់ស៊ីជីនពីងទៅកាន់ក្រុងម៉ូស្គូលោកបានថ្លែងចាប់អារម្មណ៍យ៉ាងនេះ «វាជាប្រការចាំបាច់ណាស់ដែលចិនមិនបានជ្រើសរើសយកភាគីរុស្ស៊ី»

សហរដ្ឋអាមេរិកនិងប្រទេសក្រុមសម្ព័ន្ធ បានរិះគន់ថាសំណើរបស់ចិន មានទំនោរលំអៀងទៅ ប្រទេស​រុស្ស៊ី ខណៈដែលរុស្ស៊ីបាននិយាយមុននេះថាសំណើនោះ ដូចជាមិនទាន់មានចំណុច ជាក់លាក់បញ្ជាក់ច្បាស់ពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាមនោះឡើយ។ សហរដ្ឋអាមេរិកនៅទន្ទឹម នឹងការរិះគន់ដល់សំណើរកសន្តិភាពរបស់ប្រទេសចិន ថែមទាំងសង្ស័យថាចិននឹងជួយរុស្ស៊ី លើការផ្តល់គ្រឿងសព្វាវុធយោធាថែមទៀត។ សហរដ្ឋអាមេរិកបានព្យាយាមខ្ទាស់រារាំងស្ថាន ការណ៍ទុកជាមុន គ្រាដែលដំណើររបស់លោក ស៊ី ជីនពីង ធ្វើដំណើរទៅកាន់ក្រុងម៉ូស្គូ។ សហ រដ្ឋអាមេរិកចង់ឱ្យរុស្ស៊ីបានទន់ខ្សោយលើសមរភូមិប្រយុទ្ធនៅក្នុងដំណាក់កាលដែលអ៊ុយ ក្រែនកំពុងរៀបចំយុទ្ធនាការវាយលុករដូវផ្ការីកកំពុងមកដល់នេះ។

មន្ត្រីនាំពាក្យសេតវិមានលោក John Kirby បាន ប្រាប់ Fox News កាលពីថ្ងៃអាទិត្យថា សេចក្តីអំពាវនាវណាមួយស្នើរកការឈប់បាញ់គ្នាដាក់ចេញដោយ លោក វ្លាឌីមៀរ ពូទីន និង លោក ស៊ី ជីនពីង ក្នុងពេលនេះក៏ដោយ នឹងមិនត្រូវទទួលយកនោះឡើយ ពីព្រោះវាគ្រាន់តែជា ការផ្តល់សច្ចាប័នដល់ការដណ្តើមគ្រប់គ្រងរបស់រុស្ស៊ីមកទល់នឹងពេលនេះតែប៉ុណ្ណោះ។ លោកបានថ្លែងថា បើសិនជាមានការស្នើរកបទឈប់បាញ់គ្នានោះ វាគឺជាការផ្តល់ពេលឱ្យលោក ពូទីន កាន់តែច្រើន ពេលវេលាដើម្បីសម្របសម្រួលខ្លួន ពេលវេលាសម្រាប់ការហ្វឹកហ្វឺន ពេលវេលាសម្រាប់ដាក់មនុស្ស និងពេលវេលាឱ្យរុស្ស៊ីព្យាយាមសម្រាប់ធ្វើការវាយលុក សាជាថ្មីក្នុងពេលដែលលោកពូទីនចង់ជ្រើសរើសតែប៉ុណ្ណោះ»។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មិនមែនត្រឹមតែផ្តោតលើបញ្ហាសំណើរកសន្តិភាព ១២ចំណុចប៉ុណ្ណោះទេ។ កិច្ចពិភាក្សារវាងមេដឹកនាំទាំង២ ត្រូវគេរាយការណ៍ថា នឹងផ្តោត លើចំណងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំង២ និងការពិនិត្យលើចរន្តនយោបាយ ការទូតនិងការវិវត្តន៍របស់សកលលោកក្រោមឥទ្ធិពលរបស់សហរដ្ឋអាមេរិក ដែលពេលនេះ កំពុងចង់បន្តធ្វើព្យុះភ្លៀងថ្មីមួយបន្ថែមទៀតក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕