(មូស្គូ)៖ ការធ្លាក់ដ្រូន MQ9 Reaper របស់សហរដ្ឋអាមេរិកក្នុងឈូងសមុទ្ទខ្មៅ ដោយសារតែយន្ត ហោះរុស្ស៊ី SU-27 កំពុងបារម្ភអំពីការប្រឈមមុខ ​ដោយផ្ទាល់រវាងអង្គការណាតូជាមួយនឹង រុស្ស៊ី។ បើសិនជាមានជម្លោះកើតឡើងដោយផ្ទាល់នោះមែន សង្គ្រាមនឹងរាលដាលកាន់តែ ធំចេញឆ្ងាយពីទឹកដីភាគខាងកើតអ៊ុយក្រែននោះជាមិនខាន។

សហរដ្ឋអាមេរិកនិងរុស្ស៊ីបានបន្ទោសដាក់គ្នាទៅវិញទៅ​មកជុំវិញហេតុការណ៍ធ្លាក់ដ្រូនអាមេ រិកមួយគ្រឿងចូលក្នុងឈូងសមុទ្ទខ្មៅ។ ដ្រូនអាមេរិកប្រភេទ MQ9 Reaper ដែលមាន​ស្លាបវែងប្រវែង​២០ម៉ែត្រ និងតែងប្រើប្រាស់ជាដ្រូនសម្រាប់ស៊ើបការណ៍ បានប៉ះទង្គិចជាមួយនឹង យន្តហោះចម្បាំងរុស្ស៊ី ក្នុងហេតុការណ៍មួយវេលាព្រឹកថ្ងៃអង្គារ៍ទី១៤មីនាឆ្នាំ២០២៣។សហរដ្ឋអាមេរិកនិយាយចោទថា រុស្ស៊ីបានព្យាយាមចង់ស្ទាក់និងរារាំងដ្រូនអាមេរិក ដែលហោះនៅដែនអាកាសអន្តរជាតិ លើឈូងសមុទ្ទខ្មៅ ដែលការប៉ុនប៉ងនោះហើយ បាននាំឱ្យមានការប៉ះ ទង្គិចបង្កការធ្លាក់ដ្រូន MQ9 ចូលក្នុងឈូងសមុទ្ទខ្មៅ។ មន្ត្រីកងទ័ពជើងអាកាសអាមេរិក លោក ឧត្តមសេនីយ៍ត្រី Pat Ryder បានថ្លែងក្នុងសន្និសីទកាសែតថា Ç
នៅវេលាព្រឹកម៉ោងប្រមាណ៧និង៣ នាទីម៉ោងនៅក្នុងទ្វីបអឺរ៉ុប យន្តហោះរុស្ស៊ី SU-27 មួយគ្រឿងក្នុងចំណោម២គ្រឿងដែលកំពុង ហោះហើរ បានធ្វើឱ្យខូចកង្ហារដ្រូន MQ9 របស់កងកម្លាំងអាកាសអាមេរិក ដោយបណ្តាលឱ្យ ដ្រូន MQ9 របស់អាមេរិកបានធ្លាក់ចូលក្នុងដែនទឹកអន្តរជាតិÈ។ លោកបានថ្លែងបន្តថា ជាច្រើន ដងនៅមុនការធ្លាក់ដ្រូនអាមេរិកនោះ គឺយន្តហោះរុស្ស៊ី SU-27 បានបន្តក់ប្រេងជាច្រើនពីលើដ្រូនអាមេរិក និងបានហោះចំពីមុខដ្រូន MQ9 ក្នុងសភាពបើកដោយខ្ជីខ្ជា និងគ្មានវិជ្ជាជីវៈÈ។ លោកឧត្តមសេនីយ៍ត្រី Pat Ryder នៅបានថ្លែងវាយតម្លៃទៀតថា ការប៉ះទង្គិចគ្នាដែលធ្វើឱ្យ ដ្រូនអាមេរិកបានធ្លាក់នោះ នឹងអាចបង្កការខូចខាតដល់យន្តហោះចម្បាំងរុស្ស៊ីនោះថែមទៀត ។
ប៉ុន្តែរុស្ស៊ី បានប្រតិកម្មវិញថា ដ្រូនរបស់អាមេរិកនោះ បានធ្លាក់ដោយសារតែ​ការ​ហោះហើរ​របស់ខ្លួន និងថាយន្តហោះចម្បាំងទាំងពីរគ្រឿងរបស់រុស្ស៊ី ពុំបានប៉ះពាល់ដោយផ្ទាល់ចំពោះ​ដ្រូនស៊ើបការណ៍អាមេរិកនោះឡើយ ហើយក៏មិនមានការខូចខាតណាដល់យន្តហោះចម្បាំង រុស្ស៊ីនោះដែរ។

ការប៉ះទង្គិចគ្នារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីដោយផ្ទាល់នេះ គឺជាលើកដំបូង ហើយចាប់តាំងពីរុស្ស៊ីបានធ្វើសង្គ្រាមក្នុងទឹកដីអ៊ុយ ក្រែនថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២នោះមក។
ក្រសួងការបរទេសអាមេរិកបានថ្លែងថា គេបានកោះហៅមន្ត្រីទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក ដើម្បីធ្វើការដាក់បណ្តឹងតវ៉ាតាមផ្លូវទូត។ មន្ត្រីរុស្ស៊ីប្រចាំសហរដ្ឋអាមរិកបានថ្លែងថា ដ្រូនរបស់ សហអាមេរិក​នោះ ត្រូវបានគេប្រទះឃើញហោះនៅក្បែរតំបន់គ្រីមៀរ ដែលជាតំបន់រុស្ស៊ី បានគ្រប់គ្រងតាំងពីឆ្នាំ២០១៤នោះមក។

មន្ត្រីទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកដដែលបានថ្លែងបន្តថា ដ្រូនរបស់អាមេរិកនោះ គឺជាដ្រូនដែលផ្ទុកឧបករណ៍ផ្ទុះប្រកបដោយគ្រោះថ្នាក់។ លោកបានដាក់ចម្ងល់ថា ហេតុអ្វី បានមានដ្រូនរបស់អាមេរិកនោះហោះចូលមកក្បែរទឹកដី គ្រីមៀងរបស់រុស្ស៊ី? លោកបានដាក់សំណួរឆ្ងល់ទៀតថា ឧបមាបើសិនជាមានដ្រូនរបស់រុស្ស៊ី ហោះក្បែរទឹកដីអាមេរិកវិញ តើសហរដ្ឋអាមេរិក នឹងមានប្រតិកម្មយ៉ាងណា?៖

មន្ត្រីទូតរុស្ស៊ីបានថ្លែងថា នេះដ្រូនអាមេរិកនេះអាចផ្ទុកគ្រឿងផ្ទុះនូវទម្ងន់ដល់១ពាន់៧០០គីឡូក្រាមបានÉដ្រូននេះអាចទាំងផ្ទុកគ្រាប់បែកទម្លាក់ខ្លះផងទៀត។ លោកថ្លែងប្រាប់បណ្តាញសារ ព័ត៌មានថា ចុះបើប្រសិនណាបើសហរដ្ឋអាមេរិកនឹងឃើញដ្រូនរបស់រុស្ស៊ីបែបនោះវិញដែលហោះនៅក្បែរ San Fransisco ឬនៅក្បែរញូយ៉កនោះជាដើម តើសហរដ្ឋ អាមេ រិកនឹងមានប្រតិកម្មបែបណាទៅវិញ? លោកបានបញ្ជាក់ថា រុស្ស៊ីមិនចង់មានការប្រឈមមុខណាមួយជាមួយ នឹងសហរដ្ឋអាមេរិកនោះទេ និងលោកថារុស្ស៊ីចង់មានទំនាក់ទំនងជាក់ស្តែង ប្រាកដនិយមដើម្បី សេចក្តីសុខសាន្តរវាងប្រជាជនរុស្ស៊ីនិងប្រជាជនអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់មន្ត្រីទូតរុស្ស៊ី បាននាំឱ្យមានរំលឹកដល់ប្រតិកម្ម សហរដ្ឋអាមេរិកចំពោះការប្រទះឃើញ Balloon របស់ចិន ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជា Balloon ស៊ើបការណ៍ និងក្រោយមកសហរដ្ឋអាមេរិកបានប្រើមីស៊ីលបាញ់ទម្លាក់ Balloon នោះ ដោយមិនប្រើមធ្យោបាយយក Balloon នោះចុះមកខាងក្រោមដើម្បីវែកញែករកការពិត តទល់គ្នាជាមួយនឹងប្រទេសចិននោះឡើយ។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនិងជានាយកនៃវិទ្យាស្ថានសិក្សានុយក្លេអ៊ែ័ររបស់សកលវិទ្យា ល័យអាមេរិក លោក Peter Kuznick បានថ្លែងថា សម្តីដោះសាររបស់មន្ត្រីទូតរុស្ស៊ីមាន លក្ខណៈសមហេតុផលចំណែកសម្តីចោទប្រកាន់របស់សហរដ្ឋអាមេរិកក៏មានហេតុផលរបស់ខ្លួនដូចគ្នា ប៉ុន្តែលោកបានព្រមានថា ប្រទេសទាំង២រុស្ស៊ីនិងសហរដ្ឋអាមេរិកមិនត្រូវ ដោយសារតែរឿងនេះ បង្កើតជាការប្រឈមមុខតានតឹងដាក់គ្នានោះឡើយ។

លោកសាស្ត្រាចារ្យ Peter Kuznick បានថ្លែងថាភាគីទាំង២ត្រូវចៀសវាងការប្រឈមមុខដាក់ គ្នាដោយផ្ទាល់។ លោកបានថ្លែងថា លោក ចូ បៃដិន បានបញ្ជាក់ច្បាស់​រួចមកហើយកាលពីឆ្នាំ កន្លងមកដែលថា រឿងចុងក្រោយបំផុតដែលលោកត្រូវការ គឺការប្រឈមមុខយោធាដោយ ផ្ទាល់រវាងអង្គការណាតូនិងរុស្ស៊ី។ លោកថា រុស្ស៊ីមិនមានផលប្រយោជន៍ក្នុងការប្រឈមមុខ យោធាជាមួយនឹងសហរដ្ឋអាមេរិកឬជាមួយនឹងអង្គការណាតូនោះឡើយ។ លោកថា វាជារឿង ដែលផ្តេសផ្តាសបើរឿងនេះវានាំឱ្យមានជាជម្លោះសង្គ្រាមលោកលើកទី៣នោះÉដូច្នេះភាគី ទាំង២ត្រូវរក្សាភាពអត់ធ្មត់នាពេលនេះ ដែលជាប្រការចាំបាច់ត្រូវធ្វើ។ លោកបានបញ្ជាក់ចុង ក្រោយថា លោកមិនចង់ឃើញថាភាគីណាមួយបានឆ្លើយបន្ទោសទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមកនោះទេ។
ការតវ៉ាគ្នាតាមផ្លូវការទូតរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីពាក់ព័ន្ធនឹងដ្រូននោះ បានបង្ហាញថា រុស្ស៊ីបានចោទថាដ្រូនអាមេរិកនោះគឺជាដ្រូនដែលបំពាក់អាវុធនិងបានហោះមកក្បែរទឹកដីគ្រីមៀរដែលរុស្ស៊ីបានគ្រប់គ្រង។ រុស្ស៊ីនឹងចោទទៅវិញទៀតថានោះ គឺជាកំហុសរបស់សហរដ្ឋអាមេរិកនោះទៅវិញទេ។

ការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកនេះ នឹងមិនទាន់អាចបញ្ជាក់ថា ខាងណា ត្រូវនិងខាងណាបានខុសនោះឡើយ។
មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានថ្លែងចាត់ទុកសកម្មភាព​របស់យន្តហោះរុស្ស៊ីក្នុងការស្ទាក់ដ្រូនអាមេរិកលើដែនសមុទ្ទខ្មៅនោះ គឺជារឿងដែលខុសពីធម្មតា។ លោកបានហោះការធ្វើសកម្មភាពបើកយន្តហោះរបស់រុស្ស៊ីនោះ គឺជាការបង្កគ្រោះថា្នក់ ខ្ជីខ្ជានិងគ្មានវិជ្ជាជីវៈនោះឡើយ។
ការប៉ះទង្គិចគ្នាលើដំបូងនេះ ត្រូវគេរំពឹងថាសហរដ្ឋអាមេរិកគង់នឹងមានប្រតិកម្មតបតណាមួយ វិញដាក់មកលើរុស្ស៊ី។ ប៉ុន្តែនៅជាមួយគ្នានេះផងដែរ មន្ត្រីការទូតនៃអង្គការណាតូ ក្នុងប្រទេសបែលហ្ស៊ីក បានថ្លែងរំពឹងថា ការប៉ះទង្គិចគ្នាលើកដំបូងនេះនឹងមិននាំឱ្យមានការប្រឈមមុខ ដាក់គ្នាតានតឹងនោះឡើយ។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនប្រមាណជាងមួយឆ្នាំមកនេះតែងបង្កឱ្យមានការរាលដាលខ្លះ ចូលដល់ក្នុងប្រទេសដទៃដូចជាហេតុការណ៍រកឃើញគ្រាប់មីស៊ីលផលិតដោយរុស្ស៊ីបាញ់ធ្លាក់ក្នុងទឹកដីប៉ូឡូញនោះជាដើម ដែលក្រោយមកមានការអះអាងមកវិញថា គ្រាប់ដែល ផលិតដោយប្រទេសរុស្ស៊ីនោះ គឹបានបាញ់ចេញពីប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន ដែល ពេលនោះនៅប្រើប្រាស់អាវុធរបស់រុស្ស៊ីនៅឡើយនោះទេ។ គេមិនទាន់ដឹងថាតើសហរដ្ឋអា មេរិកនឹងអាចទប់កំហឹងរបស់ខ្លួនលើជម្លោះលើកដំបូងនៃការបាត់បង់ដ្រូន MQ9 ធ្លាក់ក្នុង ឈូងសមុទ្ទខ្មៅនោះឡើយ។ បើសិនជាសហរដ្ឋអាមេរិកនឹងមានប្រតិកម្មនោះមែន ជម្លោះ នេះ នឹងអាចនាំឱ្យការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអង្គការណាតូជាមួយនឹងរុស្ស៊ីនោះហើយ៕