(ស៊ីរី)៖ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាននិយាយថា ពិភពលោកបានបរាជ័យក្នុងការធ្វើសកម្មភាពលឿនល្មម ក្នុងការការផ្តល់ជំនួយសង្គ្រោះអាយុជីវិតរបស់ប្រជាជនស៊ីរី ដែលត្រូវការវាយ៉ាងខ្លាំង បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។

គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកលើប្រទេសស៊ីរីបាននិយាយថា ខ្លួនបានបរាជ័យក្នុងកាសម្របសម្រួលជំនួយសង្គ្រោះជីវិតតាមរយៈផ្លូវដែលមាន រួមទាំងក្រុមជួយសង្គ្រោះក្នុងសប្តាហ៍ដំបូងដ៏សំខាន់ បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី០៦ ខែកុម្ភៈ។

គណៈកម្មាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនជាតិស៊ីរីមានអារម្មណ៍ថា ត្រូវបានគេបោះបង់ចោល និងមិនយកចិត្តទុក ពីពួកអ្នកដែលពួកគេសង្ឈឹមថា អាចជួយពួកគេបានក្នុងពេលអស់សង្ឃឹមបំផុត។ សំឡេងជាច្រើនកំពុងអំពាវនាវយ៉ាងត្រឹមត្រូវឱ្យមានការស៊ើបអង្កេត និងការទទួលខុសត្រូវ»

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសនេះ និងតួកគីកាលពីដើមខែកុម្ភៈកន្លងទៅ បានសម្លាប់មនុស្សជិត ៦,០០០ នាក់នៅក្នុងប្រទេសស៊ីរី។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្ស ៥លាននាក់នៅក្នុងតំបន់រងផលប៉ះពាល់នៃប្រទេសស៊ីរី ត្រូវការទីជម្រកជាមូលដ្ឋាន និងជំនួយមិនមែនអាហារ៕