(ប្រេស៊ីល)៖ មនុស្ស៨នាក់បានស្លាប់បន្ទាប់ពីការបាក់ដីមួយ បានកើតឡើងនៅភាគខាងកើតនៃទីក្រុង Manaus រដ្ឋធានីនៃរដ្ឋ Amazon ភាគខាងជើងប្រទេសប្រេស៊ីលនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៣​ ខែមីនា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សាកសពជនរងគ្រោះត្រូវបានស្រង់ចេញពីកន្លែងគ្រោះមហន្តរាយ រួមទាំងកុមារ៤នាក់ ដោយបន្ថែមថា សាកសពម្តាយ និងកូនស្រីត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក។

នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បាននិយាយថា ក្នុងអំឡុងពេលការបាក់ដី ផ្ទះចំនួនប្រាំបួនខ្នងត្រូវបានវាយប្រហារដោយភក់ពីការបាក់ដី។ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកនៅក្បែរនោះកំពុងបន្តស្វែងរកអ្នកនៅរស់៕