(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិក៖ ការបាញ់ទម្លាក់មីស៊ីលដែលព្យុងយ៉ាង ធ្វើតេស្ដ ស្មើនឹងការប្រកាសសង្រ្គាម

">

២៖ មេដឹកនាំគណបក្សប្រឆាំងបេឡារុស ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ឆ្នាំ ពីបទក្បត់ជាតិ

៣៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក McCarthy អាចនឹងជួបប្រធានាធិបតីតៃវ៉ាន់ នៅលើទឹកដីសហរដ្ឋអាមេរិក

៤៖ ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា ជាង១ម៉ឺននាក់គ្មានកន្លែងស្នាក់នៅ បន្ទាប់ពីភ្លើងឆេះជំរំក្នុងប្រទេសបង់ក្លាដែស

៥៖ លោក ហ្សេឡិនស្គី បញ្ជាមិនឱ្យបោះបង់ក្រុង Bakhmut ខណៈមេបញ្ជាការអ៊ុយក្រែនស្នើរកការដកថយ

៦៖​ រដ្ឋមន្ត្រីការបរទេសចិន៖ ទំនាក់ទំនងចិន-រុស្ស៉ីមិនបានគំរាមកំហែងដល់ប្រទេសណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញវាបានធានានូវតុល្យភាពយុទ្ធសាស្រ្ត និងស្ថិរភាពពិភពលោក