(ដាកា)៖ យ៉ាងហោចណាស់មនុស្ស ០៧នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការផ្ទុះមួយដែលបានកើតឡើងនៅក្នុងអគារពាណិជ្ជកម្មកម្ពស់ប្រាំពីរជាន់ក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែសនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣។

អង្គភាពពន្លត់អគ្គីភ័យត្រូវបានដាក់ពង្រាយយ៉ាងប្រញាប់ប្រញាលទៅកន្លែងកើតហេតុ បន្ទាប់ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ៤៖៤៥នាទីរសៀល (ម៉ោងក្នុងស្រុក)។

មន្ត្រីប៉ូលិសដែលសុំមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់សារព័ត៌មានថា ក្រៅពីមនុស្សស្លាប់ខាងលើ ក៏មានមនុស្សរងរបួសយ៉ាងហោចណាស់ ៧០នាក់ផងដែរ ដែលត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យក្បែរនោះ។

ទោះជាយ៉ាងណាមូលហេតុ​នៃ​ការ​ផ្ទុះ​នេះ អាជ្ញារ​មិន​ទាន់បានរាយការណ៍ឱ្យដឹងនៅឡើយនោះទេ៕