(ប៉េកាំង)៖ រសៀលថ្ងៃទី ៦ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញសួរសុខទុក្ខសមាជិកមជ្ឈដ្ឋានកសិកម្ម សុខុមាលភាពសង្គមនិងរបបសន្តិសុខសង្គម ដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី ៥ នៃសភាប្រឹក្សានយោបាយទូទាំងប្រទេសចិននីតិកាលទី ១៣ ព្រមទាំងបានចូលរួមសន្និសីទជាក្រុមដើម្បីស្តាប់មតិយោបល់និងសំណើពាក់ព័ន្ធ។

ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនាជិតមកដល់ លោកXi Jinpingបានតាងនាមមជ្ឈិមបក្ស សម្តែងការអបអរសារទរថ្ងៃបុណ្យនិងការជូនពរដ៏ល្អបវរ ជូនដល់តំណាងជាស្ត្រី សមាជិកា បុគ្គលិកជាស្ត្រីដែលចូលរួមមហាសន្និបាតនៃសភាទាំងពីរ និងជូនពរចំពោះស្ត្រីនៃជនជាតិនានានិងមជ្ឈដ្ឋាននានា ទូទាំងប្រទេសចិន ជនរួមជាតិជាស្ត្រីនៅហុងកុង ម៉ាកាវ តៃវ៉ាន់និងអាណិកជនចិននៅឯនាយសមុទ្រ៕

វិទ្យុមិត្តភាពកម្ពុជាចិន