(បាកដាដ)៖ សារព័ត៌មាន Xinhua បានរាយការណ៍ថាមនុស្ស ៥ នាក់បានស្លាប់ ហើយ ៤នាក់ទៀតត្រូវរងរបួសក្នុងការផ្ទុះគ្រាប់បែកកាលពីថ្ងៃចន្ទ ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣នេះ នៅឯខេត្ត Diyala ជាខេត្តមួយនៅភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់។

សេចក្ដីរាយការណ៍ខាងលើរបស់ Xinhua ធ្វើឡើងដោយផ្អែកលើប្រភពពីមន្ត្រីសន្តិសុខអ៉ីរ៉ាក់។ លោក Alaa al-Saadi ជាមន្ត្រីប៉ូលិសម្នាក់នៅក្នុងខេត្ត Diyala បានប្រាប់ទៅសារព័ត៌មាន Xinhua ថាការបង្កៃគ្រាប់បែកនៅតាមដងផ្លូវដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានបំផ្ទុះនៅពេលរសៀល នៅក្បែររថយន្តស៊ីវិលមួយគ្រឿង នៅក្រៅតំបន់ Maqdadiyah, មានចម្ងាយ ១០០ គីឡូម៉ែត្រ ពីភាគឦសាន នៃទីក្រុង បាកដាដ របស់ប្រទេសអ៊ីរ៉ាក់។

ភ្លាមៗមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនោះទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕