(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អធិការបតីអាល្លឺម៉ង់ ព្រមានចិន ពីផលវិបាក ប្រសិនបើហ៊ានផ្ដល់អាវុធឱ្យរុស្ស៉ី

២៖ មន្ត្រីជំនិតម្នាក់របស់លោក គីស៉ីដា ថាជប៉ុនអាចនឹងត្រូវ «ផុតពូជ» ពីផែនដី បើមិនអាចទប់ស្កាត់ការធ្លាក់ចុះអត្រាកំណើត

៣៖ លោក ហ្សេលេនស្គី កោតសរសើរយ៉ាងខ្លាំងដល់ទាហានអ៊ុយក្រែន ដែលកំពុងការពារទីក្រុង Bakhmut

៤៖ ប្រធានស្ថានីយរថភ្លើងរបស់ប្រទេសក្រិក ត្រូវឃុំខ្លួនដើម្បីរង់ចាំការកាត់ក្តី ក្រោយពីមានគ្រោះថ្នាក់រថភ្លើងបុកគ្នាស្លាប់មនុស្ស ៥៧នាក់

៥៖ កូរ៉េខាងត្បូង ដាក់ចេញមូលនិធិដើម្បីដោះស្រាយបញ្ហាជម្លោះកម្លាំងពលកម្មដោយបង្ខំ ក្នុងសម័យអាណានិគមជប៉ុន

៦៖ យន្តហោះអាមេរិកដឹកអ្នកដំណើរជិត១៥០នាក់ ចុះចតបន្ទាន់នៅគុយបា ដោយសារមានបញ្ហាម៉ាស៉ីន ក្រោយបុកហ្វូងបក្សី