(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង ថា UN គួរតែជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាជាបន្ទាន់

២៖ នាយករដ្ឋមន្ត្រីចិន៖ ចិន គួរតែជំរុញការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ដោយសន្តិវិធី

៣៖ លោក ដូណាល់ ត្រាំ ថាការចោទប្រកាន់ មិនអាចរារាំងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក នោះទេ

៤៖​ប្រមុខ IAEA អះអាងថាអ៉ីរ៉ង់សន្យាបង្កើនកិច្ចសហប្រតិបត្តិការ ចំពោះមុខការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម

៥៖ CNN: សហរដ្ឋអាមេរិក កំពុងវាយតម្លៃលើពីឡុតអ៊ុយក្រែន សម្រាប់លទ្ធភាពនៃការបណ្ដុះបណ្ដាលពីរបៀបប្រើ F-16

៦៖ អគ្គីភ័យបានឆាបឆេះជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស ដោយបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញ