(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក នឹងប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីបន្ថែម សម្រាប់អ៊ុយក្រែន

២៖ ប្រមុខការពារជាតិហ្វីលីពីន៖ ការអនុញ្ញាតឱ្យអាមេរិក ចូលប្រើមូលដ្ឋានទ័ពហ្វីលីពីនបន្ថែម មិនមែនដើម្បីធ្វើសង្រ្គាមនោះទេ

៣៖ អាស៊ាន ត្រូវតែមានជំហរតឹងរ៉ឹង ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា, នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៉ី 

៤៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង៖ «កូរ៉េខាងត្បូងមិនចាំបាច់ត្រូវការអាវុធនុយក្លេអ៊ែរ ដើម្បីប្រឈមជាមួយកូរ៉េខាងជើង នោះឡើយ»

៥៖ ទឹកជំនន់នៅម៉ាឡេស៉ី ឆក់យកជីវិតមនុស្សកើនឡើងដល់៣នាក់ ខណៈជិត ៣៥,០០០នាក់ ត្រូវជម្លៀសខ្លួន

៦៖ បេឡារុស កាត់ទោសម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទគាំទ្រដល់បាតុកម្មឆ្នាំ២០២០

៧៖ ប្រមុខគោលនយោបាយការបរទេស EU ថាការព្យួរសមាជិកភាពរុស្ស៉ីពី G20 គឺប្រឆាំងនឹងពហុភាគីនិយម