(ប៉េកាំង)៖ កាលពីថ្ងៃទី២៨ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើសន្និសីទ ប្រឹក្សាយោបល់តាមបែបប្រជាធិបតេយ្យនៅទីស្តីការរដ្ឋ ZhongNanHai ដើម្បីរាយការណ៍ពីសភាពការណ៍និងស្តាប់មតិយោបល់របស់ តំណាងនៃមជ្ឈិមបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំង ប្រទេសនិងឥស្សរជនមិនមែនសមាជិកបក្សចំពោះគម្រោង ស្តីពីកំណែទម្រង់និងបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំ នៃស្ថាប័នជាតិដែលដាក់ជូនកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៤និងបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំ នៃសភាប្រឹក្សានយោបាយទូទាំងប្រទេសដែលដាក់ជូនកិច្ចប្រជុំលើកទីមួយ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនីតិកាលទី១៤ ដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតីនៃសន្និសីទនិងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៃស្ថាប័នជាតិ អាណត្តិថ្មីនិងថ្នាក់ដឹកនាំសភាប្រឹក្សានយោបាយទូទាំងប្រទេសនីតិកាលថ្មី ជាភារកិច្ចសំខាន់មួយនៃមហាសន្និបាតសភាទាំងពីរលើកនេះ ហើយក៏ជាព្រឹត្តិការណ៍សំខាន់ដែលទាក់ទិននឹងស្ថានការណ៍ទូទៅ របស់ប្រទេសជាតិផងដែរ ។ លោក Xi Jinping សង្ឃឹមបក្សប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសនិងឥស្សរជន មិនមែនសមាជិកបក្សស្វែងយល់យ៉ាងស៊ីជម្រៅពីអត្ថន័យសំខាន់ នៃកំណែទម្រង់របស់បក្សកុម្មុយនីស្តចិននិងស្ថាប័នជាតិ គាំទ្រការធ្វើកំណែទម្រង់ដោយពេញទំហឹង ដើម្បីធានាឱ្យភារកិច្ចគ្រប់ផ្នែក នៃមហាសន្និបាតសម្រេចបានដោយរលូន ៕

វិទ្យុមិត្តភាពកម្ពុជាចិន