(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានប្រារព្ធធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ។ កិច្ចប្រជុំពេញអង្គលើកនេះបានដំណើរការ ក្រោមអធិបតីភាពរបស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ ។

កិច្ចប្រជុំពេញអង្គបានស្តាប់និងពិគ្រោះពិភាក្សាពីរបាយការណ៍ការងារដែលលោក Xi Jinping តំណាងឱ្យការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើ ។ កិច្ចប្រជុះពេញអង្គបានពិនិត្យពិភាក្សានិងអនុម័តលើសេចកី្ដស្នើ ស្តីពីបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំស្ថាប័នជាតិ ដែលនឹងដាក់ជូនកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ និងសេចកី្តស្នើស្តីពីបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនដែលនឹងដាក់ជូនកិច្ចប្រជុំ លើកទីមួយនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ លើមូលដ្ឋានដែលបានសុំមតិយោបល់យ៉ាងទូលំទូលាយ និងបន្ទាប់ពីការធ្វើការពិគ្រោះពិភាក្សាជាច្រើនលើកពីសំណាក់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។
កិច្ចប្រជុំពេញអង្គបានសម្រេចចិត្តនឹងដាក់សេចកី្តស្នើស្តីពី បញ្ជីឈ្មោះបេក្ខភាពទាំងពីរនេះជូនគណៈអធិបតីនៃកិច្ចប្រជុំលើកទីមួយ នៃមហាសន្និបាតសភាតំណាងប្រជជនទូទាំងប្រទេសចិននីតិកាលទី ១៤ និងគណៈអធិបតីនៃកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាត សភាប្រឹក្សានយោបាយទូទាំងប្រទេសចិននីតិកាលទី ១៤ ។

កិច្ចប្រជុំពេញអង្គបានទទួលស្គាល់យ៉ាងពេញលេញ នូវការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន តាំងពីកិច្ចប្រជុំពេញអង្គលើកទី១នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០មក ។ អង្គប្រជុំមានបានឯកភាពគ្នាថា ប្រឈមនឹងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញនិងភារកិច្ចដ៏លំបាកលំបិន និងធ្ងន់ធ្ងនលើវិស័យកំណែទម្រង់ អភិវឌ្ឍន៍និងស្ថិរភាពក្នុងស្រុក ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីសចិនលើកទី២០ និងកិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ធ្វើឱ្យមានសុក្រឹតភាពនូវវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩តាមសភាពការណ៍ខុសៗគ្នា ផ្តោតសំខាន់ទៅលើការជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញដោយនឹងនរ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវការគ្រប់គ្រង់បក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត ហើយការងារគ្រប់ផ្នែកទទួលបានការវិវឌ្ឍរីកចម្រើនថ្មី ៕

វិទ្យុមិត្តភាពកម្ពុជាចិន