(មូស្គូ)៖ ប្រើល្បិចកលនានាដើម្បីការយកឈ្នះលើសង្គ្រាមក្នុងអ៊ុយក្រែន បាននិងកំពុងរៀបចំធ្វើ ដោយសហរដ្ឋអាមេរិកនិងរុស្ស៊ី គ្រាដែលកិច្ចប្រឹងប្រែងស្វែងរកកិច្ចចរចាលើតុដើម្បីរកសន្តិ ភាពស្នើដោយប្រទេសចិននោះ មិនត្រូវបានទទួលស្វាគមន៍យកនោះទេ។ សហរដ្ឋអាមេរិក បានបញ្ជួនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅ កាន់បណ្តាប្រទេសដែលធ្លាប់ជាមិត្តរបស់រុស្ស៊ី ដើម្បីបង្កើតយុទ្ធសាស្ត្របំបែក ខណៈដែលមានសេច ក្តីរាយការណ៍ថ្មីចុងក្រោយមួយទៀត ដែលនិយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការបង្កហេតុនៅក្នុងប្រ ទេសអ៊ុយក្រែន ដោយប្រើសារធាតុគីមីពុល។

ស្ថានការណ៍ប្រើល្បិចកលនានាដើម្បីការយកឈ្នះលើសង្គ្រាមក្នុងអ៊ុយក្រែន បាននិងកំពុង ប្រព្រឹត្តទៅគ្រាដែលកិច្ចប្រឹងប្រែងស្វែងរកកិច្ចចរចាលើតុដើម្បីរកសន្តិភាពមិនត្រូវបានគេ ទទួលស្វាគមន៍យកនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា សហរដ្ឋអាមេរិកពេលនេះកំពុងរៀបចំផែនការបង្កហេតុ នៅក្នុងប្រទេសអ៊ុយក្រែនដោយប្រើសារធាតុគីមីពុល។ ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ២៨ កុម្ភៈ បានដកស្រង់សម្តីអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ រិកប្រចាំនៅប្រទេសរុស្ស៊ីលោក John Sullivan ដែលនិយាយថា «កងទ័ពរុស្ស៊ីគ្រោងនឹង ប្រើប្រាស់អាវុធគីមីនៅក្នុងតំបន់ប្រតិបត្តិ ការយោធាពិសេស»

នាយកការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានថ្លែងក្នុង សន្និសីទកាសែតចាត់ទុកថាព័ត៌មានមិនពិតនេះ គឺជាចេតនារបស់សហរដ្ឋអាមេរិក និងអ្នក សមគំនិតរបស់ពួកគេក្នុងការអនុវត្តការញុះញង់ក្នុងប្រទេសអ៊ុយក្រែនឱ្យមានការប្រើសារធាតុគីមីពុល»។ មន្ត្រីរុស្ស៊ីដដែលនិយាយថារុស្ស៊ី «នឹង​កំណត់​អត្តសញ្ញាណ និង​ដាក់​ទោស​អ្នក ណាដែលនឹងប្រព្រឹត្តពិតប្រាកដ»

ស្ថានភាពចោទប្រកាន់ដាក់គ្នាទៅវិញទៅមកលើចេតនាចង់ប្រើប្រាស់អាវុធជីវសាស្ត្រប្រល័យលោកនេះ បានទន្ទឹមនឹងផែនការ១២ចំណុចរបស់ប្រទេសចិន ដែលស្នើរកសន្តិភាពសម្រាប់​អ៊ុយក្រែន ហាក់ដូចជាបរាជ័យទៅហើយ។ រុស្ស៊ីនៅជាមួយគ្នានេះ បានបន្តគំរាមការប្រើប្រាស់អាវុធនុយក្លេអ៊ែ័រ បើសិនជាសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចចង់ឱ្យរុស្ស៊ីចាញ់ សង្គ្រាមក្នុងអ៊ុយក្រែន។

ផែនការ១២ចំណុចរបស់ប្រទេសចិនសម្រាប់ការចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ត្រូវបាន សហរដ្ឋអាមេរិកចោទថា មានភាពលំអៀងដាក់លើរុស្ស៊ី…ចំណែកមន្ត្រីនៃវិមានក្រឹមឡាំង ក៏មិនបានសាទរថែមទៀត។ ពាក់ព័ន្ធនឹងផែនការ១២ចំណុចរបស់ប្រទេសចិននេះ រដ្ឋមន្ត្រីការ បរទេសអាមេរិក បានថ្លែងចោទថា ចិនមិនអាចជាអាជ្ញាកណ្តាលដែលប្រកាន់ភាពកណ្តាល នោះទេ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា ប្រទេសចិនមិនអាចធ្វើកិច្ចការទាំង២បានទេពាក់ ព័ន្ធនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីក្នុងអ៊ុយក្រែន។ លោកថាចិនមិនអាចដាក់ចេញនូវសំណើរកសន្តិភាពតាមរយៈដៃម្ខាង ប៉ុន្តែដៃម្ខាងទៀតបែរជាជួយបង្កើតអណ្តាតភ្លើងទំនាស់ដល់រុស្ស៊ី នោះឡើយ។
សហរដ្ឋអាមេរិកថែមទាំងបានចោទថាចិនចង់ផ្តល់អាវុធយោធាដល់រុស្ស៊ីនោះថែមទៀត។ ខណៈដែលសហរដ្ឋអាមេរិក បានចោទប្រកាន់ចិនថា មិនអព្យាក្រិតក្នុងការធ្វើជាអាជ្ញាកណ្តាល នៃការសម្រុះសម្រួលរកសន្តិភាពនៅអ៊ុយក្រែននោះទេ។ រុស្ស៊ីក៏បាននិយាយថាសំណើរបស់ចិន ក៏ មិនទាន់ចំចំណុចនៃការរកសន្តិភាពនោះផងដែរ។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងថា រាល់បំណងទាំងឡាយណា ដែលចង់ជួយឱ្យការរកសន្តិភាពពាក់ព័ន្ធនឹងសង្គ្រាមនេះ នឹងគប្បីទទួលបានការយកចិត្តទុក ដាក់។ លោក Dmitry Peskov បាននិយាយថា ខ្លឹមសារគប្បីជាចំណុចសំខាន់នៃការវិភាគ ត្រិះរិះដោយប្រុងប្រយ័ត្នក្នុងបញ្ហាពាក់ព័ន្ធនឹងភាគីនីមួយៗ។ លោកបានថ្លែងថាគម្រោងរបស់ ចិននោះមានលក្ខណៈធំទូលំទូលាយនិងវែងដែលពេលនេះគេមិនទាន់ឃើញមានចំណុចលេច ធ្លោសម្រាប់រឿងដែលនឹងត្រូវឈានទៅដល់ដំណាក់កាលសន្តិភាពនោះទេ។ មន្ត្រីនាំពាក្យវិ មានក្រឹមឡាំងថ្លែងថា ដូច្នេះប្រតិបត្តិការសន្តិភាព នៅតែបន្ត។

នៅក្នុងសមរភូមិនោះវិញ ការវាយប្រហារគ្នាដ៏ខ្លាំងក្លាបានបន្តក្នុងក្រុងបាក់មុត ខណៈដែល រុស្ស៊ីបានប្រកាសថា គេបានបាញ់ទម្លាក់ដ្រូនអត្តឃាតមួយរបស់អ៊ុយក្រែនដែលប៉ុនប៉ងបំផ្ទុះ លើកន្លែងស្តុកឧស្ម័នរុស្ស៊ីក្នុងក្រុងម៉ូស្គូ។ នេះគឺជាលើកដំបូងហើយ ដែលមានសេចក្តីរាយ ការណ៍អំពីដ្រូនរបស់អ៊ុយក្រែនបានបង្ហោះជ្រៅចូលដល់តំបន់នៃរដ្ឋធានីម៉ូស្គូ។ ព្រលានយន្តហោះ Pulkovo ក្នុងតំបន់ Saint Petersburg បានបិទមិនឱ្យមានជើងហោះហើរឡើយក្រោយ ហេតុការណ៍ដ្រូនរបស់អ៊ុយក្រែនបានបង្ហោះចូលមកក្នុងតំបន់រដ្ឋធានីម៉ូស្គូ។
រដ្ឋាភិបាលក្រុងម៉ូស្គូ នៅបានប្រកាសការបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន២គ្រឿងដទៃ ទៀតវេលាយប់ថ្ងៃទី២៨កុម្ភៈដោយដ្រូនទាំង២នោះ បានបង្ហោះទៅលើតំបន់ទឹកដី Krasnodar និងលើទឹកដីសាធារណរដ្ឋ Adygea ដែលជាតំបន់គ្រប់គ្រងដោយរុស្ស៊ី។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានដល់ថ្ងៃទី៣៧០ហើយគិតត្រឹមថ្ងៃពុធទី១មីនាឆ្នាំ ២០២៣។ ក្នុងឆ្នាំថ្មីនេះ សង្គ្រាមក្នុងទ្រង់ទ្រាយធំ ដែលគេជឿថាអាចជាសង្គ្រាមផ្តាច់ព្រាត់មួយ លើទឹកដីអ៊ុយក្រែន នឹងឈានមកដល់នាពេលខាងមុខនេះ។ ភាគីដែលចង់យកឈ្នះរៀងៗខ្លួនត្រូវគេឃើញ បាននិងកំពុងរៀបចំល្បិចកលដើម្បីឱ្យសង្គ្រាមមួយអាចនឹងប្រព្រឹត្តទុកដូចតាមការរៀបចំ។ សហរដ្ឋអាមេរិក បានព្យាយាមទប់ស្កាត់ប្រទេសចិនផង និងព្យាយាមអូស ទាញប្រទេសដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីក្នុងតំបន់អាស៊ីកណ្តាល ក្នុងបំណងចង់ឱ្យពួកគេទម្លាក់ដៃគាំទ្រចេញពីរុស្ស៊ីថែមទៀត។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានបំពេញទស្សនកិច្ចក្នុងប្រទេសកា ហ្សាក់ស្តង់ ដើម្បីរកការអូសទាញប្រទេសក្នុងអាស៊ីកណ្តាលចេញពីរុស្ស៊ីថែមទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិក សមភាគីរបស់លោកពីប្រទេសកាហ្សាក់ស្តង់ កឺហ្ស៊ីស្តង់ តាហ្សីគីស្តង់ ទួកម៉េនីស្តង់ និងអ៊ូបេគីស្តង់ ដែលប្រទេសទាំង៥នេះ គឺជាប្រទេសដែលមានទំនាក់ទំនងជាមួយរុស្ស៊ី និងតែងតែមានការពឹងពាក់លើរដ្ឋាភិបាលក្រឹមឡាំង។

ក្នុងកិច្ចប្រជុំក្នុងរដ្ឋធានី Astana នៃប្រទេសកាហ្សាក់ស្តង់កាលពីថ្ងៃទី២៨កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រ កាសមូលនិធិថ្មីចំនួន២៥លានដុល្លារ ដែលជាថវិកាបន្ថែមពីលើថវិកាចាស់២៥លានដុល្លារ ដែលប្រកាសកន្លងមកកាលពីខែកញ្ញាឆ្នាំ២០២២ ដើម្បីការជួយពិពិធកម្មពាណិជ្ជកម្មចេញពីប្រទេសរុស្ស៊ី។ កាហ្សាក់ស្តង់ គឺជាប្រទេសមួយនៃសមាជិកអង្គការសៀងហៃ SCO ដែលមាន ចិន រុស្ស៊ី ជាប្រទេសមហាអំណាចនៃអង្គការ SCO នោះ។

លោក Anthony Blinken បានប្រាប់ ប្រទេសទាំង៥នោះទៀតថា សហរដ្ឋអាមេរិកគាំទ្រអធិបតេយ្យភាព ឯករាជ្យ និងបូរណភាព ទឹកដីរបស់ពួកគេ។
ក្រោយដំណើរទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្តង់រូច រដ្ឋមន្ត្រីការបរទេសអាមេរិក បានបន្ត ដំណើរទៅកាន់ប្រទេសអ៊ូបេគីស្តង់ ដើម្បីធ្វើ Lobby បញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុង Tashkent ដើម្បីការងាកចេញពីប្រទេសរុស្ស៊ីថែមទៀត។

ពីប្រទេសរុស្ស៊ីនោះវិញ មន្ត្រីនាំពាក្យវិមាន ក្រឹម ឡាំងបានថ្លែងបង្ហាញភាពមិនចាប់អារម្មណ៍ លើដំណើរទស្សនកិច្ចរបស់លោក Anthony Blinken ក្នុងតំបន់អាស៊ីកណ្តាលនោះឡើយ។ មន្ត្រីនាំពាក្យលោក Dmitry Peskov បានថ្លែងថា កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងរុស្ស៊ី ជាមួយតំបន់អាស៊ីកណ្តាល គឺជាចំណុចអទិភាពបំផុតនៃនយោបាយការបរទេសរបស់រដ្ឋាភិ បាលក្រឹមឡាំង។ ប្រទេសរុស្ស៊ីជឿថា សហរដ្ឋអាមេរិកនឹងមិនអាចអូសទាញប្រទេសទាំងនោះ ឱ្យងាកចេញពីរុស្ស៊ីបានឡើយ។ រដ្ឋមន្ត្រីបរទេសកាហ្សាក់ស្តង់លោក Mukhtar Tileuberdi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកមុនពេលចាកចេញពីប្រទេសថាប្រទេសរបស់លោកនឹងមិនស្វែងរកការប្រឆាំងនឹងរុស្ស៊ីដែលជាប្រទេសនៃសម្ព័ន្ធមិត្តរបស់គេនោះឡើយ៕