(ប៉េកាំង)៖ នៅក្នុងកិច្ចប្រជុំជាប្រចាំនៃស្ថាប័នដោះស្រាយវិវាទរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានធ្វើឡើងនៅថ្ងៃទី២៧ខែកុម្ភៈ ប្រទេសអាមេរិកបានប្រើសិទ្ធិ "បោះឆ្នោតវេតូ" តាមតែទំនើងចិត្តរបស់ខ្លួនជាថ្មីម្តងទៀត ដែលបានជំទាស់ចំពោះសេចក្តីស្នើច្បាប់ស្តីពី ការចាប់ដំណើរការរបៀបវារៈជ្រើសរើសចៅក្រមថ្មីនៃស្ថាប័នបណ្តឹងឧទ្ធរណ៍។ សំណើនេះ គឺលើកឡើងរួមគ្នាដោយសមាជិក អង្គការពាណិជ្ជកម្មពិភពលោកចំនួន១២៧ ប៉ុន្តែត្រូវបានរារាំងជាលើកទី៦៣។ ប្រទេសហ្គាតេម៉ាឡាបានថ្លែងសុន្ទរកថាក្នុងនាមជាតំណាងថា ទង្វើដែលរារាំងរបៀបវារៈជ្រើសរើសចៅក្រមថ្មី គឺគ្មានមូលដ្ឋានច្បាប់ណាមួយទេ ហើយនឹងប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់ សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកជាច្រើនផងដែរ។

សូមបញ្ជាក់ថា យន្តការដោះស្រាយវិវាទ គឺជាសសរស្តម្ភដ៏សំខាន់មួយរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ស្ថាប័នបណ្តឹងឧទ្ធរណ៍ត្រូវបានគេដាក់ឈ្មោះថាជា "តុលាការកំពូល" នៃពាណិជ្ជកម្មពិភពលោក ហើយរបាយការណ៍របស់វាគឺត្រូវចាត់ទុកថា ជាការកាត់ក្ដីចុងក្រោយបង្អស់ដែលមានអនុភាពដ៏ខ្លាំងក្លា។ ស្ថាប័នបណ្តឹងឧទ្ធរណ៍មានចៅក្រមអចិន្ត្រៃយ៍ចំនួន៧រូប ហើយត្រូវមានចៅក្រមយ៉ាងហោចណាស់៣រូប កំពុងកាន់មុខតំណែង ទើបរក្សាយន្តការនេះអាចដំណើរការជាប្រក្រតី។ ដោយសារក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអាមេរិកតែងតែរារាំងការតែងតាំងចៅក្រមថ្មី បានជានៅខែធ្នូឆ្នាំ២០១៩ ស្ថាប័ននេះសល់តែចៅក្រមតែមួយរូប ហើយស្ថាប័ននេះត្រូវបានបង្ខំឱ្យ"បិទ" ដែលអង្គការពាណិជ្ជកម្មពិភពលោកបានធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធំបំផុតចាប់តាំងពីការបង្កើតឡើងមក។ នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០ ចៅក្រមទាំងអស់នៃស្ថាប័នបណ្តឹងឧទ្ធរណ៍បានលាឈប់ពីមុខតំណែងរបស់ពួកគេ។

ហេតុអ្វីបានជាអាមេរិក "រារាំង" មិនឱ្យចាប់ដំណើរការរបៀបវារៈជ្រើសរើសចៅក្រមថ្មីនៃស្ថាប័នបណ្តឹងឧទ្ធរណ៍ ម្តងហើយម្តងទៀតនៅក្នុងWTOក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ?អ្នកវិភាគបានចង្អុលបង្ហាញថា មូលហេតុជាគន្លឹះ គឺដោយមកពី ស្របតាមការងើបឡើងនៃអង្គភាពសេដ្ឋកិច្ចដែលរីកចម្រើនជាថ្មី អាមេរិកយល់ឃើញថា ក្បួនច្បាប់របស់WTOលែងមានអំណោយផលដល់ខ្លួន ក្នុងការថែរក្សាផលប្រយោជន៍ផ្ទាល់ខ្លួនហើយដាក់កំហិតដល់ "សេរីភាព" ដែលខ្លួនអនុវត្តគោលនយោបាយពាណិជ្ជកម្ម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាមេរិកបានជំរុញយ៉ាងខ្លាំងក្លានូវគោលនយោបាយគាំពារនិយមលើ ពាណិជ្ជកម្ម បានបំផុសសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងភាគីជាច្រើន ដូចជាប្រទេសចិននិងសហភាពអឺរ៉ុបជាដើម។ តាមទស្សនៈរបស់អាមេរិក ប្រសិនបើមិនអាចប្រើ WTO ឱ្យបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនបាន នោះវានឹងធ្វើឱ្យយន្តការដោះស្រាយវិវាទជាប់គាំង យ៉ាងហោចណាស់វាអាចចៀសវាងការកាត់ក្តីដែលមិនអំណោយផលដល់ខ្លួន។

"ការគោរពតាមក្បូនច្បាប់" គឺជាពាក្យជាប់មាត់របស់អ្នកនយោបាយវ៉ាស៊ីនតោន។ ប៉ុន្តែការពិត ពួកគេ "អនុវត្តតាមលុះត្រាតែសមស្រប នឹងផលប្រយោជន៍ផ្ទាល់ខ្លួន បើមិនសមស្របទេគឺចាំបាច់ត្រូវជម្រុះចោល" រហូតដល់ប៉ុនប៉ងបង្កើតច្បាប់ថ្មីផ្សេងទៀត។ ក្បួនច្បាប់អន្តរជាតិមិនមែនជា"ក្បួនច្បាប់គ្រួសារ"របស់អាមេរិកទេ ហើយវាមិនអាចបម្រើតែអាមេរិកឡើយ។ មនុស្សមួយចំនួនរបស់ភាគីអាមេរិកប៉ុនប៉ងសំអាងលើ អ្វីដែលហៅថាកម្លាំងជាក់ស្តែង ដើម្បីដោះស្រាយវិវាទខាងពាណិជ្ជកម្ម និងបង្ខំប្រទេសដទៃទៀតឱ្យបន្ធូរបន្ថយគោលជំហរ នេះមិនត្រឹមតែជាន់ឈ្លីលើក្បួនច្បាប់ពាណិជ្ជកម្មសេរីតែប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញក្បួនច្បាប់នៃអភិបាលកិច្ចពហុភាគីទៀតផង។ នៅក្នុងពិភពលោកដែលធ្វើភាវូបនីយកម្ម និងពហុប៉ូល វាវូបនីយកម្ម អាមេរិកមិនអាចធ្វើអ្វីស្រេចតែចិត្តបានឡើយ ដែលធ្វើឱ្យពិភពលោកទាំងមូលបង់ថ្លៃចំពោះ"ការផ្តល់អាទិភាពដល់អាមេរិក"

វិទ្យុមិត្តភាពកម្ពុជាចិន