(ក្រិក)៖ ករណីគ្រោះថ្នាក់រថភ្លើងនៅប្រទេសក្រិក អ្នកស្លាប់កើនឡើងដល់២៩នាក់ និងរបួស៨៥នាក់ បន្ទាប់ពីការប៉ះទង្គិចរវាងរថភ្លើង២គ្រឿង បណ្តាលឱ្យមានការធ្លាក់ផ្លូវនៅជិតទីក្រុងឡារីសា ប្រទេសក្រិក នៅវេលាយប់ជ្រៅថ្ងៃអង្គារ, នេះបើយោងតាមអាជ្ញាធរបានប្រកាស និងផ្សាយតាមរយៈសារព័ត៌មាន AFP រសៀលថ្ងៃនេះ។

អ្នកនាំពាក្យពន្លត់អគ្គីភ័យ បានបញ្ជាក់ថា រថភ្លើងបានជិះរំលងផ្លូវ មុនពេលយប់ក​ណ្តា​ល​អធ្រាត្រ, រថភ្លើងមួយសម្រាប់ដឹកទំនិញ នឹងមួយទៀតដឹកអ្នកដំណើរ៣៥០នាក់ បានបុកគ្នាប្រហែលពាក់កណ្តាលផ្លូវនៅចន្លោះផ្លូវ Athens នឹងផ្លូវ Thessaloniki។

អ្នកនាំពាក្យលោក Vassilis Vathrakogiannis បានប្រាប់ដំណឹងទៅសន្និសីទកាសែតថា ក្រុមជួយសង្រ្គោះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សដែលនៅជាប់នោះ៕