(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រុស្ស៉ី ថានឹងមិនត្រឡប់ចូលសន្ធិសញ្ញានុយក្លេអ៊ែរ New START វិញទេ រហូតទាល់តែអាមេរិកស្ដាប់កង្វល់របស់មូស្គូ

២៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក៖ «ឧបសគ្គផ្លូវច្បាប់នៅតែមាន លើការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៉ីដើម្បីជួយអ៊ុយក្រែន»

៣៖ លោក គីម ជុងអ៊ុន ដាក់បទបញ្ជាឲ្យអភិវឌ្ឍវិស័យកសិកម្ម ចំពេលមានរបាយការណ៍ពីការខ្វះខាតស្បៀងអាហារ

៤៖ នាយករដ្ឋមន្រ្តីហុងគ្រី បារម្ភខ្លាចប្រទេសសមាជិក EU ខ្លះ បញ្ជូនកងទ័ពទៅអ៊ុយក្រែន

៥៖ លោក ប្លីនខិន ទៅដល់តំបន់អាស៉ីកណ្តាល ដើម្បីស្វែងរកការបង្កើនតួនាទីរបស់អាមេរិក នៅក្រោមស្រមោលនៃសង្រ្គាមអ៊ុយក្រែន

៦៖ តាលីបង់ផ្តាច់ជីវិតមេបញ្ជាការកំពូលម្នាក់របស់ក្រុម ISIS នៅអាហ្វហ្កានីស្ថាន

៧៖ ទីបំផុតទីក្រុងហុងកុង សម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស ចាប់ពីថ្ងៃទី១ ខែមីនា ក្រោយអនុវត្តអស់រយៈពេល៣ឆ្នាំ