(ប៉េកាំង)៖ សិល្បៈប៉ាក់រូបបែបជនជាតិYi នៃខេត្ត Sichuan គឺជាបច្ចេកទេសសិល្បៈដ៏ល្បីល្បាញនៃប្រទេសចិន ។ លោកស្រី Qiao Jin Shuangmei គឺជាអ្នកបន្ដវេនមរតកសិល្បៈប៉ាក់រូបបែបជនជាតិYi ថ្នាក់ខេត្ត ដែលជាកម្មវិធីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃខេត្ត Sichuan និងជាអ្នកជំនាញខាងសិល្បៈប៉ាក់រូប នៅតំបន់ស្វយ័ត Mabian ជនជាតិYi នៃខេត្ត Sichuan ប្រទេសចិន ក្រៅពីនេះ លោកស្រីក៏មានឋានៈពិសេសមួយគឹ៖ តំណាងសភាប្រជាជនចិន។

លោកស្រី Qiao Jin Shuangmei ចូលចិត្តសិល្បៈប៉ាក់រូបតាំងពីនៅក្មេង។ គាត់មិនត្រឹមតែបន្តវេននិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបី នៃសិល្បៈប៉ាក់រូបបែបជនជាតិYiប៉ុណ្ណោះទេ ថែមទាំងបានជំរុញឱ្យស្រ្តីដេរប៉ាក់ជាង ៨ រយនាក់បង្កើនប្រាក់ចំណូលផងដែរ។
បន្ទាប់ពីលោកស្រី Qiao Jin Shuangmei ត្រូវបានជ្រើសតាំងជាតំណាងប្រជាជននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ លោកស្រីក៏បានស្នើសុំឱ្យមានការរួមបញ្ចូលគ្នារវាងការការពារបេតិកភណ្ឌវប្បធម៌អរូបី និងការស្តារអភិវឌ្ឍន៍ជនបទឡើងវិញ ហើយលោកស្រីសង្ឃឹមថា តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសសិល្បៈប៉ាក់រូបបែបជនជាតិ Yi អាចក្លាយជាវិជ្ជាជីវៈសម្រាប់ប្រជាជនក្នុងតំបន់ ក៏ដូចជាសង្ឈឹមថា បងប្អូនស្រីជនជាតិ Yi ក្នុងតំបន់អាចរកចំណូលបានខណៈពេលមើលថែគ្រួសារនិងកូនៗរបស់ពួកគេដែរ។

សំណើរបស់លោកស្រីត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ ចាប់តាំងពីឆ្នាំ ២០១៥ រហូតដល់បច្ចុប្បន្ននេះ មនុស្សចំនួនជាង ៣ ពាន់នាក់បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈប៉ាក់រូបតាមរយៈអនឡាញនិងនៅហ្នឹងកន្លែង ហើយមនុស្សជាង ៨ រយនាក់បានមានការងារធ្វើនៅផ្ទះដោយ " មិនចំណាយដើមទុន" ជាមួយនឹងកំណើនប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម ជាង៨ពាន់យាន់ប្រាក់ចិន ហើយក្នុងនោះ មានអ្នកដេរប៉ាក់មួយចំនួនដែលទទួលការបណ្តុះបណ្តាលនោះ បានលក់ទំនិញតាមអនឡាយនិងផ្សាយផ្ទាល់នូវដំណើរដេរប៉ាក់។ ហើយមនុស្សមួយចំនួនទៀតបានបើក ហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនដែរ។ ចាប់ពីឆ្នាំ ២០១៧ មក លោកស្រីQiao Jinshuangmei បានបើកការបណ្តុះបណ្តាលសិល្បៈបែបនេះ នៅក្នុងសាលាបឋមសិក្សាក្នុងស្រុក ដោយសង្ឃឹមថា "មិនត្រឹមតែកូនជនជាតិ Yi អាចចេះជំនាញដេរប៉ាក់តាំងពីតូចប៉ុណ្ណោះទេ ថែមទាំងអាចបន្តវេននិងពង្រីកមរតកវប្បធម៌ជនជាតិយើងផងដែរ"៕

វិទ្យុមិត្តភាពកម្ពុជាចិន