(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក ពូទីន បាននិយាយថា សេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំអាចតស៊ូបាន បើទោះបីជាមានការព្រួតដៃគ្នាពីសំណាក់ប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើប្រទេសមួយនេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅចំពោះមុខក្រុមមន្រ្តីជាន់ខ្ពស់ ឥស្សរជននយោបាយ សមាជិកសភា និងមេបញ្ជាការយោធា ក្នុងសភាជាតិនៃប្រទេសរុស្ស៉ី លោក ពូទីន បានិយាយថា «ការដាក់ទណ្ឌកម្មលើរុស្ស៊ីមិនទទួលបានជោគជ័យទេ ហើយធាតុពិតវាកំពុងធ្វើឱ្យលោកខាងលិចឈឺចាប់ ដោយការឡើងថ្លៃថាមពល»។

ប្រធានាធិបតីរ៉ុស្ស៉ីរូបនេះបានបន្ថែមទៀតថា សេដ្ឋកិច្ច​រុស្ស៊ី​ខ្លាំងជាងអ្វីដែលលោកខាងលិចបានស្មានទុកមុន នៅពេលពួកគេសម្រេច​ដាក់​ទណ្ឌកម្ម៕