(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖​ កូរ៉េខាងជើង ទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីល ICBM ស៊េរី Hwasong-15

២៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter សម្រេចចិត្តទទួលយកការថែទាំនៅឯផ្ទះ សម្រាប់ជីវិតចុងក្រោយ

៣៖​ សហរដ្ឋអាមេរិក ប្រកាសជាផ្លូវការថារុស្ស៉ីប្រព្រឹត្ត «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅអ៊ុយក្រែន

៤៖ UPDATE: ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៉ីរី បន្តកើនលើស ៤៦,០០០នាក់

៥៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធដែនអាកាសរួមគ្នា ទោះបីជាមានការព្រមានខ្លាំងៗពីកូរ៉េខាងជើង ដោយមានទាំងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបក៏ដោយ

៦៖ កាសែតអង់គ្លេស៖ អ៊ុយក្រែននឹងទទួលបានរថក្រោះត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះនៅចុងខែមេសា ជំនួសឱ្យ៣២០គ្រឿងដែលបានសន្យា