(វីលនីញូស)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពាររដ្ឋក្នុងតំបន់បាល់ទិកដូចជា អេស្ដូនី ឡេតូនី និងលីទុយអានី នៅក្នុងករណីចាំបាច់ ហើយនឹងបន្តរក្សាវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឡយដ៍ អូស្ទីន ធ្វើការកត់សម្គាល់ខាងលើកំលុងសុន្ទរកថាមួយក្នុងទីក្រុងតាលិន (Tallinn) បន្ទាប់ពីជំនួបជាមួយមេដឹកនាំអេស្ដូនី និងសំដៅទៅលើមាត្រា ៥នៃធម្មនុញ្ញអង្គការ NATO ដែលចែងពី សន្តិសុខសមូហភាពតម្រូវឱ្យរដ្ឋជាសមាជិកទាំងអស់ជួយគ្នាទៅវិញទៅមក ប្រសិនបើរដ្ឋជាសមាជិកណាមួយរងការគំរាមកំហែង ឬរងការវាយប្រហារ។ លោក អូស្ទីន បានគូសបញ្ជាក់ដូច្នេះថា «យើងមាន ការប្ដេជ្ញាចិត្តចំពោះមាត្រ ៥ ហើយអ្នកទាំងអស់គ្នាអាចជឿទុកចិត្តបាន»។ លោកបន្ថែមថាសហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការការពារសេរីភាព និងអធិបតេយ្យរបស់រដ្ឋក្នុងតំបាល់ទិក។

គួរបញ្ជាក់ថា រដ្ឋក្នុងតំបន់បាល់ទិកទាំង៣រួមមាន អេស្ដូនី ឡេតូនី និងលីទុយអានីសុទ្ធសឹងតែធ្លាប់ជាអតីតរដ្ឋនៅក្រោមការគ្រប់គ្រងរបស់អតីតសហភាពសូវៀត ប៉ុន្តែសព្វថ្ងៃពួកគេបានក្លាយជាសមាជិក អង្គការ NATO និងសហភាពអឺរ៉ុប៕