(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ៊ុយក្រែន បាញ់ទម្លាក់បាឡុងស៊ើបការណ៍របស់រុស្ស៉ី លើដែនអាកាសរដ្ឋធានីកៀវ

">

២៖ ប្រធានាធិបតីអាមេរិកវ័យ ៨០ឆ្នាំ លោក ចូ បៃដិន នឹងទទួលការត្រួតពិនិត្យសុខភាព មុនការរំពឹងឈរឈ្មោះជាថ្មីនៅឆ្នាំ២០២៤

៣៖ សហរដ្ឋអាមេរិក នឹងផ្ដល់រង្វាន់ ១០លានដុល្លារ សម្រាប់ «ក្បាលរបស់មេដឹកនាំអាល់កៃដាថ្មី»

៤៖ ប្រធានាធិបតីចិន-អ៉ីរ៉ង់ រួមគ្នាអំពាវនាវឱ្យដកទណ្ឌកម្មពីប្រទេសអ៉ីរ៉ង់ ខណៈលោក ស៉ី ជិនពីង ទទួលយកការអញ្ជើញឱ្យធ្វើស្សនកិច្ចនៅទីក្រុងតេហេរ៉ង់

៥៖ ជប៉ុននឹងអញ្ជើញអ៊ុយក្រែនចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 នៅអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ, នេះបើតាមសារព័ត៌មាន Kyodo

៦៖ ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅភាគខាងត្បូងសហរដ្ឋអាមេរិក ផ្តាច់ជីវិតមនុស្ស២នាក់