(ប៉េកាំង)៖ តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក សុន្ទរកថា អត្ថបទនិងបទសម្ភាសន៍សំខាន់ៗរបស់លោកXi Jinpingប្រធានរដ្ឋចិនបានបង្កើតរចនាបថពិសេស ដែលប្រព័ន្ធសារព័ត៌មានបរទេសហៅថា"រចនាបថលោកXi " ព្រមៗគ្នា។ ហេតុដែលពាក្យសម្តីរបស់លោក Xi Jinping ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្តាប់និងអ្នកអាន មូលហេតុសំខាន់មួយគឺនៅត្រង់លោកពូកែ ប្រើប្រយោគល្បីៗក្នុងសៀភៅបុរាណល្បីៗ ដែលតែងតែបំផុសគំនិតនិងលើកទឹកចិត្តដល់មនុស្សគ្រប់គ្នា។

បើរំលឹកពីសុន្ទរកថាសំខាន់ៗរបស់លោកXi Jinping យើងអាចរកឃើញថា អ្វីដែលលោកដកស្រង់ច្រើនបំផុតគឺសៀវភៅបុរាណ«លុនយូ» ដែលជាស្នាដៃល្បីបំផុតមួយនៃលទ្ធិខុងជឺ។ នៅក្នុងសិក្ខាសាលាអន្តរជាតិស្តីពីការរំលឹកខួប ២៥៦៥ ឆ្នាំរបស់លោកខុងជឺ លោកXi Jinping បានលើកឡើងថា វប្បធម៌ប្រពៃណីចិនដ៏ឆ្នើមបានបង្កប់ នូវការបំផុសគំនិតសំខាន់ៗសម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិសម័យបច្ចុប្បន្ន។ ស្វែងរកវិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ពីក្នុងសៀវភៅលទ្ធិខុងជឺ ក្រេបយកប្រាជ្ញាស្តីពីអភិបាលកិច្ចពីក្នុងវប្បធម៌ប្រពៃណីចិន នេះក៏ជាមូលេហតុមួយដែលលោកក Xi Jinping យកចិត្តទុកដាក់ចំពោះសៀភៅលទ្ធិខុងជឺដែរ។

«លុនយូ»បានកត់ត្រានូវពាក្យសម្តីនិងទង្វើរបស់លោកខុងជឺនិងសិស្សរបស់លោក។ សៀវភៅនេះរៀបរៀងដោយសិស្សរបស់លោកខុងជឺ បន្ទាប់ពីលោកទទួលមរណភាពដែលមានប្រវត្តិសាស្ត្រជាង ២៥០០ឆ្នាំមកហើយ។ «លុនយូ»មានខ្លឹមសារសម្បូរបែបដែលពាក់ព័ន្ធនឹងនយោបាយ សេដ្ឋកិច្ច ការអប់រំ និងសង្គម វាបានជះឥទ្ធិពលដ៏សែនសំខាន់ចំពោះ ការអភិវឌ្ឍអរិយធម៌របស់ប្រជាជាតិចិន។ មុនចលនាវប្បធម៌ថ្មីនៅដើមសតវត្សរ៍ទី ២០ ក្នុងប្រវត្តិសាស្រ្តជាងពីរពាន់ឆ្នាំ «លុនយូ»ជាសៀវភៅដែលជនជាតិចិនចាំបាច់ ត្រូវតែរៀនពេលចាប់ផ្តើមទទួលការអប់រំ។

«លុនយូ»បង្កប់នូវខ្លឹមសារគំនិតវប្បធម៌មនុស្សជាតិ ដែលមានតម្លៃជាអមតៈ ក្នុងនោះខ្លឹមសារស្នូលគឺគំនិតគុណធម៌របស់លោកខុងជឺ ដែលត្រូវបានបន្តវេននិងផ្សព្វផ្សាយដោយ មនុស្សជំនាន់ក្រោយ ព្រមទាំងបញ្ចេញភាពរស់រវើកថ្មីក្នុងយុគសម័យថ្មី។ គំនិតគុណធម៌របស់លោកខុងជឺ កើតចេញពីធម្មជាតិរបស់មនុស្ស សំដៅលើអរិយធម៌ វាអាចបញ្ចូលពហុវប្បធម៌ ជម្រុញនូវអរិយធម៌គ្រប់បែបយ៉ាងដោយផ្សារភ្ជាប់នូវកិច្ចសន្ទនា បំបាត់ចោលជម្លោះដោយភាពកក់ក្តៅនៃសេចក្តីស្រឡាញ់ និងសម្រេចបាននូវការស្រុះស្រួលគ្នា ។ នាពេលអនាគត គំនិតគុណធម៌និងសៀវភៅ «លុនយូ» នឹងត្រូវបានមនុស្សទូទាំងពិភពលោកស្វែងយល់និងទទួលស្គាល់យ៉ាងទូលំទូលាយ៕

វិទ្យុមិត្តភាពកម្ពុជាចិន