(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ចូ បៃដិន នឹងរំលឹកខួបមួយឆ្នាំ នៃសង្រ្គាមឈ្លានពានអ៊ុយក្រែន ដោយបំពេញទស្សនកិច្ចទៅប៉ូឡូញ

២៖ អ៊ុយក្រែន អះអាងថាបាញ់ទម្លាក់មីស៉ីលរុស្ស៉ី ៦១គ្រាប់ ក្នុងចំណោម ៧១គ្រាប់ ក្នុងការវាយប្រហារចុងក្រោយបំផុត

៣៖ សហរដ្ឋអាមេរិក បាញ់ទម្លាក់វត្ថុម្យ៉ាងមានទំហំប៉ុនរថយន្ដមួយគ្រឿង ហោះលើរដ្ឋ Alaska

៤៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនឡើងលើ ២៤,៤៥០នាក់ នៅតួកគី និងស៊ីរី

៥៖ ក្នុងជំនួបជាមួយលោក បៃដិន មេដឹកនាំប្រេស៉ីល ស្នើឲ្យមានដំណោះស្រាយបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងរួមគ្នារក្សាលទ្ធិប្រជាធិបតេយ្យ

៦៖ ទាហានហ្វីលីពីន បាញ់សម្លាប់សមាជិក៤នាក់ នៅជំរុំយោធា