(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) នឹងត្រឡប់ចូលធ្វើការវិញនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ បន្ទាប់ពីទទួលការវះកាត់ឆ្អឹងនៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ ឃើញថាមិនមានបញ្ហាអ្វី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន បានរាយការណ៍ថា ក្រោយឆ្លងកាត់ការវះកាត់រយៈពេលជាង ៣ម៉ោង កាលពីថ្ងៃសៅរ៍សប្តាហ៍ លោក គីស៉ិដា ត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរហូតនៅថ្ងៃអាទិត្យស្អែកនេះ។ មន្ត្រី​នៅ​ការិយាល័យរបស់លោក​នាយក​រដ្ឋមន្ត្រី​ មិនអាចសុំធ្វើការអធិប្បាយ​បានទេ ជុំវិញដំណឹងនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្ស៊ូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) បានប្រកាសថា លោក គីស៉ិដា ត្រូវធ្វើការវះកាត់ដើម្បីព្យាបាលស្ថានភាពប្រហោងឆ្អឹងរ៉ាំរ៉ៃ៕