(ស៊ីដនី)៖ ការរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័របានវាយប្រហារនៅចម្ងាយ ៤៧គីឡូម៉ែត្រភាគនិរតី នៃក្រុង Kerakira នៃប្រទេសដីកោះ Solomon នៅវេលាម៉ោង ១០៖៥៣នាទី (ម៉ោងក្នុងតំបន់) នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមស្ថាប័ន ស្ទាបស្ទង់ភូមិសាស្រ្ត សហរដ្ឋអាម៉េរិក ចេញផ្សាយដោយព័ត៌មានស៊ិនហួនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពដដែលនេះបានគូសបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីដែលមានជម្រៅ ៣៥គីឡូម៉ែត្រ ត្រូវបានគេរកឃើញដំបូងនៅរយៈទទឹង ១០.៧៦២៧ដឺក្រេខាងត្បូង និងរយៈបណ្តោយ ១៦១.៦២០៥ដឺក្រេខាងកើត៕