(ប៉េកាំង)៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ តួកគីបានកើតមានគ្រោះរញ្ជួយដីយ៉ាងខ្លាំងកម្រិត ៧,៨ រិច្ឆទ័រ បច្ចុប្បន្ននេះ បានបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិជាច្រើន ។ ភ្លាមៗនោះ រដ្ឋាភិបាលចិនបានចាត់បញ្ជូនក្រុមជួយសង្គ្រោះរបស់ចិនទៅកាន់តួកគីដើម្បីចូលរួមការងារជួយសង្គ្រោះអន្តរជាតិ ។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ពេលអញ្ជើញចូលរួមពិធីជូនដំណើរក្រុមជួយសង្គ្រោះរបស់ចិនដែលរៀបចំដោយក្រសួងគ្រប់គ្រងកិច្ចការបន្ទាន់របស់ចិន លោក Abdulkadir Emin Önen ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅចិនបានលើកឡើងថា ប្រទេសតួកគីនិងចិនបានជួយគ្នាទៅវិញទៅមក ក្នុងខណៈពេលមានទុក្ខលំបាក ។ លោកសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនតួកគី សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្តល់ជំនួយចំពោះប្រជាជនតួកគីក្នុងខណៈពេលរងទុក្ខលំបាកដ៏ធ្ងន់ធ្ងរបំផុត ៕

វិទ្យុមិត្តភាពកម្ពុជាចិន