(ដាកា)៖ រដ្ឋាភិបាលបង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសកាន់ទុក្ខរយៈពេលមួយថ្ងៃ សម្រាប់ជនរងគ្រោះនៃគ្រោះរញ្ជួយដី ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ទង់ជាតិ​នឹង​ត្រូវ​បាន​បង្ហូត​នៅត្រឹម​ពាក់​កណ្តាល​លើ​អគារ​ការិយាល័យ​នៃ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ពាក់កណ្តាល​រដ្ឋ ស្ថាប័ន​ឯករាជ្យ ស្ថាប័ន​អប់រំ និង​បេសកកម្ម​បង់ក្លាដែស​នៅ​បរទេសផងដែរ។

ការអធិដ្ឋានពិសេសក៏នឹងត្រូវបានផ្តល់ជូនផងដែរ នៅក្នុងស្ថាប័នសាសនាផ្សេងៗ៕